Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេខ​សម្ងាត់ (Password) ដែល​ងាយ​ស្មាន​បំផុត ប៉ុន្តែ​វា​នៅតែ​ពេញនិយម​ខ្លាំង​ក្នុង​ឆ្នាំ​២០២០ ដដែល​

spot_img

​ភ្នំពេញ​៖ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​លេខ​សម្ងាត់​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​នោះ​គឺ “123456” និង “password”​។ ស្រប​ពេលដែល​ឆ្នាំ​២០២០ ជិត​កន្លងផុត​ទៅហើយ​នោះ ពួកគេ​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ជាថ្មី​ម្តងទៀត ដើម្បី​បង្ហាញ​អំពី​លេខ​សម្ងាត់​ដែល​ងាយ​ស្មាន​បំផុត ប៉ុន្តែ​វា​នៅតែមាន​ភាព​ពេញនិយម​ចំពោះ​អ្នកប្រើប្រាស់​។ នេះ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។​

​បន្ទាប់ពី​បានធ្វើ​ការវិភាគ​ទៅលើ​លេខ​សម្ងាត់​ដែល​បាន​បែកធ្លាយ​ប្រមាណ​ជិត ៣​លាន ក្រុម​អ្នកស្រាវជ្រាវ​នៅ​ក្រុមហ៊ុន NordPass បាន​រកឃើញថា លេខ​សម្ងាត់​ភាគច្រើន​គឺ​ងាយ​នឹង​ស្មានដឹង ដែល​នេះ​អាចឱ្យ​ក្រុម​អ្នក​វាយប្រហារ ជ្រៀតចូល​ទៅក្នុង​គណនី​ដោយ​ប្រើ​រយៈពេល​តែ ១-២​វិនាទី​តែប៉ុណ្ណោះ​។ នៅក្នុង​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​អំពី​លេខ​សម្ងាត់​ដែល​អ្នកប្រើប្រាស់​ជាច្រើន​នៅតែ​ចូលចិត្ត​ប្រើ មានដូចជា “123456”, “123456789”, “picture1”, “password,” និង “12345678” ជាដើម ហើយ​នៅក្នុង​ចំណោម​លេខ​សម្ងាត់​ទាំងអស់នេះ​មានតែ​លេខ​សម្ងាត់ “picture1” តែមួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​ចំណាយពេល​ប្រមាណ​៣​ម៉ោង ដើម្បី​បំបែក​បាន​។​

​ក្នុងការ​ស្រាវជ្រាវ​នេះ គេ​ក៏បាន​រកឃើញ​ផងដែរ​ថា​អ្នកប្រើប្រាស់​មួយចំនួន​បាន​ប្រើ​លេខ​សម្ងាត់​ដូចជា “football” “iloveyou” “letmein” និង “pokemon” ដែល​នេះ​បង្ហាញថា​អ្នកប្រើប្រាស់​ជាច្រើន​នៅតែ​មិនមាន​ការប្រុងប្រយ័ត្ន​ជាមួយនឹង សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​នៅឡើយ​ទេ​។​

​គួរ​រំឭក​ផងដែរ​ថា កាលពី​ខែកក្កដា​កន្លងទៅ ក៏មាន​និស្សិត​ម្នាក់​បានធ្វើការ​ស្រាវជ្រាវ​ទាក់ទង​នឹង​បញ្ហា​លេខ​សម្ងាត់​នេះ ហើយ​នាយកដ្ឋាន​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​រួចមកហើយ​ដែរ​។ ដូច្នេះ​ជាថ្មី​ម្ដងទៀត នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សូម​ធ្វើការ​ណែនាំ​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ឱ្យប្រើ​លេខ​សម្ងាត់​ដែលមាន​លក្ខណៈ​ស្មុគស្មាញ និង​ពិបាក​ស្មាន​ជាង​នេះ​បន្តិច ចៀសវាង​ប្រើ​លេខ​សម្ងាត់​ដូចជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ ផ្លាកលេខ​យានយន្ត ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុងការ​លួច​ចូល​របស់​ជនអនាមិក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×