Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា​និង​JICA ចុះ​កិច្ចព្រមព្រៀង លើ​ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក Yuichi Sugano ប្រធានស្តីទី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ទឹកប្រាក់ ២៥ ប៊ី​លាន​យ៉េន ប្រមាណ ២៣៤,៦ លាន​ដុល្លារ​អាមេរិក​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​លោក អូន ព័ន្ធមុនីរ័ត្ន​បាន​ថ្លែងថា រាជរដ្ឋាភិបាល​ជប៉ុន បាន​កំពុងផ្តល់​ឥណទាន​សម្បទា​ន សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ស្ថេរភាព​សេដ្ឋកិច្ច​និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ផ្សេងៗ​របស់​របស់​រដ្ឋាភិបាល​កម្ពុជា រួមមាន ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល កម្មវិធី​ជំនួយ​សង្គម បណ្តាញ​ភស្តុភា​រកម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដែល​បាន​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ដោយឡែក លោក Yuichi Sugano ប្រធានស្តីទី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែងថា ក្នុងនាម​ជា​ដៃគូរ​អភិវឌ្ឍ​ន៏ JICA តែងតែ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​រួម ដើម្បី​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​រួម​ដៃ​ជាមួយ​ប្រទេស​កម្ពុជា​ប្រយុទ្ធ​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​។

​លោក​ថា ក្នុង​បរិបទ​នេះ JICA បាន​កំពុង​ជួយ​គាំទ្រ​កែលម្អ​អគារ​មន្ទីរពេទ្យ​និង​បំពាក់​បរិក្ខារ​ពេទ្យ​ថ្មី​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​និង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ផ្តល់​សម្ភារៈ​អនាម័យ​ដល់​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន បំពាក់​ម៉ាស៊ីន​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ និង​ផ្តល់​សម្ភារៈ​មួយចំនួន​ដល់​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​។
​ទន្ទឹមនឹងនេះ JICA បាន​កំពុង​អនុវត្តន៍​គម្រោង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ដែល​កំពុង​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល តាមរយៈ​ការបញ្ជូន​ជំនាញការ​មក​ប្រទេស​កម្ពុជា និង​រៀបចំ​ការបណ្តុះបណ្តាល​ដ​ល់ម​ន្ត្រី​៕
ដោយ​៖CEN​

spot_img
×