Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាសអណ្តែតទឹក Golden Jellyfish (មានរូប ១២សន្លឹក Video inside)

spot_img

Palau ជាតំបន់ប្រជុំកោះ នៅហ្វីលីពីន ដែលវាបានកកើតដោយការផ្ទុះភ្នំភ្លើងតាំងពីសម័យកាលទឹកកក (Ice Age) ទើបធ្វើឲ្យកោះមួយនេះមានរណ្តៅដូចជាបាតខ្ទះ ហើយម្តងបន្តិចៗ វាបានប្តូរសណ្ឋានហើយផ្តាច់ខ្លួនចេញពីទឹកសមុទ្រ ដែលបណ្តាលឲ្យមានសត្វសមុទ្រជាច្រើនជាប់នៅលើល្អាងបាតខ្ទះនោះ។

ក្នុងចំណោមសត្វទាំងនោះ គឺមានពពុះទឹកមួយប្រភេទ (Golden Jellyfish) វាជាអម្បូរតែមួយគត់ដែលមិនមានពិស ដូច្នេះហើយទើបមនុស្សអាចហែលលេងជាមួយវាបាន ដោយមិនមានការរលាករលួយស្បែក ព្រោះហេតុថា អម្បូរពពុះ ទឹកនៅក្នុងសមុទ្រវាមានម្ជុលពិសរាប់ពាន់ដែលលាក់នៅក្នុងជើងរបស់វា សម្រាប់ចាប់អាហារ ឬការពារខ្លួន។

កន្លែងទេសចរណ៍មួយនេះ បានទាក់ទាញភ្ញៀវពីគ្រប់ទិសទី ព្រោះពពុះទឹកអម្បូរនេះ សល់តាំងពីជំនាន់ដាយណូស័រ ទោះជាការធ្វើដំណើរឡើងទៅរកបឹងពពុះទឹកមួយនេះ ត្រូវជិះទូករាប់ម៉ោងចេញពីដីគោក ហើយបន្តធ្វើដំណើរថ្មើរជើងឡើងភ្នំរាប់គីឡូទៀត ទើបទៅដល់ រីឯតម្លៃវិញក៏មិនជាធូរប៉ុន្មានដែរ តែបើមានឱកាសគួរទៅឲ្យបានស្គាល់៕ ក្ខិណី

     

spot_img
×