Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទេសរដ្ឋមន្ត្រី អៀង មូលី ស្នើ​ឲ្យ​រក្សា​ស្រោមអនាម័យ​ឱ្យ​មាននៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ដើម្បី​បង្ការ​ការចម្លង​មេរោគ​អេដស៍​

spot_img

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានស្នើ​ឲ្យ​រក្សា​ស្រោមអនាម័យ​ឱ្យ​មាននៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ដែល​ត្រូវការ​ប្រើប្រាស់ ប្រកបដោយ​គុណភាព​ខ្ពស់ និង​បន្ត​លើកទឹកចិត្ត​ដល់​ក្រុម​យុវវ័យ​ដែល​រួមភេទ​ដូចគ្នា ឱ្យទៅ ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ និង​ប្រើប្រាស់​កម្មវិធី​បង្ការ​កា​រ​ចម្លង​មេរោគ​អេដស៍ តាមរយៈ​ការប្រើ​ស្រោមអនាម័យ​១០០% នៅពេល​រួមភេទ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ រៀបចំ​សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឆ្នាំ​២០២០ នៅ​អាជ្ញាធរ និង​តាម​វីដេអូ​ខន​ហ្វឺ​រេ​ន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​។

​លោក​ទេសរដ្ឋមន្ត្រី អៀង មូលី​បាន​ណែនាំ​ដល់​គ្រប់ភាគី​ពាកព័ន្ធ​ទាំងអស់​បន្ត​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ ឈានទៅដល់​ការបញ្ចប់​ទាំងស្រុង ការរីក​ឆ្លង​រីក​រាលដាល​មេរោគ​អេដស៍​- ជំងឺអេដស៍ រួម​ជាមួយនឹង​ការបង្ហាញ​ពី​វិធីសាស្ត្រ​វិទ្យាសាស្ត្រ​មួយចំនួន ក្នុងការ​ព​ន្លឿ​ន​ការឆ្លើយតប​ទៅនឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ឲ្យ​មាន​ប្រសិទ្ធភាព ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​សូន្យ​បី​។​

​លោក​ទេសរដ្ឋមន្ត្រី អៀង មូលី បាន​បន្តថា ក្នុង​រយៈពេល​មួយឆ្នាំ​នេះ អាជ្ញាធរ​ជាតិ​បាន​បំពេញភារកិច្ច​យ៉ាងសកម្ម​រួមគ្នា ដើម្បី​ឈានទៅ​បញ្ចប់​ការឆ្លង​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ក្នុងដំណាក់កាល​ដែល​ស្ថានភាព​ជំនួយ​ពី​បរទេស​ធ្លាក់ចុះ រួមជាមួយ​នឹង​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​-១៩ ដែល​នៅតែ​បន្ត ហើយ​មកទល់ពេលនេះ​ស្ថានភាព នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅតែ​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ជា​សកល​នៅឡើយ​។ នៅក្នុង​រយៈពេល​ផ្ទេរ​ដំណាក់កាល​នេះ យើងទាំងអស់គ្នា​ចាប់ផ្តើម​បំពេញ​តួនាទី​ក្នុង​ភាពជា​ម្ចាស់ ដោយ​ប្តេជ្ញា​រួបរួមគ្នា​បញ្ចប់​នូវ​ការឆ្លង​រីក​រាលដាល មេរោគ​អេដស៍​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៥-២០៣០​។​

​លោក​បន្តថា ធានា​ឱ្យបាន​នូវ​ចីរភាព​នៃ​ការឆ្លើយតប ទៅនឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដោយ​បង្កើត និង​ធ្វើ​បច្ចុប្បន្នភាព​គណៈកម្មាធិកា​រ​ប្រ យុទ្ធ​នឹង​ជំងឺអេដស៍​គ្រប់លំដាប់​ថ្នាក់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ពិសេស ក្នុង​ឃុំ សង្កាត់ ទាំងអស់​នៅ​ទូទាំងប្រទេស និង​ធ្វើការ​បញ្ជ្រាប និង បញ្ចូល សកម្មភាព​ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ទៅក្នុង​ផែនការ​រួម​របស់​ក្រសួង ស្ថាប័ន ខេត្ត រាជធានី ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​។ អង្គការ​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន បណ្តាញ​អ្នក​ផ្ទុកមេរោគ អេដស៍ និង​ជំងឺអេដស៍ បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ថែម ទៀត តាម​គ្រប់​រូបភាព ជា​កម្លាំងកាយ ប្រាជ្ញា​ស្មារតី សម្ភារ និង​ថវិកា​ដើម្បី​ពង្រីក​អន្តរាគមន៍​ប្រយុទ្ធ​នឹង​ជំងឺ អេដស៍​ឲ្យ​ឈានទៅ​សម្រេចបាន​នូវ​អត្រា​គ្របដណ្តប់ លើ​ភូមិសាស្ត្រ និង​ក្រុម​គោលដៅ​ឲ្យ​បាន​១០០%៕​

ដោយ៖បញ្ញាស័ក្តិ

 

spot_img
×