Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ពេល​ដឹង​តម្លៃ​ភ្លេងខ្មែរ​គ្រួសារ ខាត់ សុ​ឃីម កាត់សក់​១​រោង​ចាប់ពី ១២០០ ដុល្លារ ឡើង​រហូតដល់​….

spot_img

​ភ្នំពេញ​៖ និយាយ​ដល់​តារា​ពហុ​ជំនាញ នោះ​ប្រិយមិត្ត​ណា​ដែលថា​មិន​ស្គាល់​អ្នកនាង ខាត់ សុ​ឃីម ជា​អ្នកសិល្បៈ​ជើងចាស់​មួយរូប ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។​

​បើទោះជា​វ័យ​រាង​ជ្រេ​បន្តិច ដែល​ឆ្នាំនេះ​អាយុ ៤១ ឆ្នាំ ទៅហើយ​ក្តី តែ​អ្នកនាង ខាត់ សុ​ឃីម ហាក់​រក្សាបាន​ភាព​វ័យក្មេង​ពុំ​ប្រែប្រួល​ទៅតាម​អាយុ​នោះទេ ហើយ​បូករួម​នឹង​សមត្ថភាព​សិល្បៈ​ដ៏​ប៉ិនប្រសព្វ ដែល​តែងតែ​ធ្វើ​ឲ្យ​មហាជន​ទូទៅ​ទាំង​ក្មេង​និង​ចាស់​បាន​សើច​សប្បាយ​រហូត ជាហេតុ​ធ្វើ​ឲ្យ​អ្នកនាង​នៅតែ​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ដដែល ដែល​អាច​និយាយបានថា គ្មាន​អ្នកសិល្បៈ​ណា​អាច​យក​ប្រៀប​លើ​សមត្ថភាព​របស់​អ្នកនាង​បាន​នោះទេ​។​

​ពិតមែន​ហើយ តារា​ពហុ​ជំនាញ​រូបនេះ ដែល​ចេះ​គ្រប់​ទម្រង់​សិល្បៈ​ទាំង​សម័យ និង​បុរាណ ត្រូវបាន​គេ​សង្កេតឃើញថា​នៅតែមាន​ទីផ្សារ​ផ្នែក​សិល្បៈ​ពុំ​សូវ​ស្បើយ​នោះទេ ជាពិសេស​ចូលដល់​ខែប្រាំង​នេះ ដែល​សម្បូរ​ទៅដោយ​កម្ម​ពិធី​ផ្សេងៗ ជាពិសេស​មង្គលការ គឺ​រឹតតែ​ត្រូវប៉ាន់​តែម្តង​។​

​តែ​យ៉ាងណា បើ​យើង​មក​ដឹង​ពី​តម្លៃ​វិញ គឺ​ពិតជា​ញាក់សាច់​តែម្តង​។ ពិតណាស់ នៅក្នុង​ពិធី​ប្រគុំ​ភ្លេងខ្មែរ​ច្រៀង​រាំ​កំដរ​រោង​មុន​ពិធីកាត់សក់​មង្គលការ​មួយ​នៅ​ខេត្តបន្ទាយមានជ័យ យ៉ាង​សប្បាយរីករាយ ជាមួយ​នាយ ពាក់​មី អ្នកនាង ខាត់ សុ​ឃីម ក៏បាន​ឆ្លៀត​ប្រាប់​បងប្អូន​ដែល​បាន​សួរនាំ​ពី​តម្លៃ​សេវា តាមរយៈ​ការ​ឡាយ​វីដេអូ​ថា តម្លៃ​ធម្មតា​នៅក្នុង​ក្រុងភ្នំពេញ​គឺ ១២០០ ដុល្លារ​ឡើង និង​រីឯ​តាម​ខេត្ត​ទៅតាម​ទីជិត​ទី​ឆ្ងាយ គឺ​ចាប់ពី​តម្លៃ ២៥០០ ដុល្លារ រហូត ៤៥០០ ដុល្លារ​។ តែ​អ្នកនាង​ក៏បាន​បញ្ជាក់ថា តម្លៃ​ខ្ពស់ ៤៥០០ ដុល្លារ គឺ​បូករួម​គ្រួសារ​របស់​អ្នកនាង​លេង​ជាមួយ​នាយ ពាក់​មី​។ ព័ត៌មាន​លម្អិត​បន្ថែម សូម​ទាក់ទង​អ្នកនាង ខាត់ សុ​ឃីម ផ្ទាល់​តាមរយៈ​ហ្វេ​ស​ប៊ុ​កៈ ខាត់ សុ​ឃីម (Khat Sokhim)៕ ដោយ​៖ លឹម ហុង​


spot_img
×