Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ មន្ត្រីនគរបាល​ម្នាក់ ដែល​ភ្ជ​ង់​កាំភ្លើង​ចាប់​​ប្រពន្ធ​គេរំលោភ​បានសម្រេច​

spot_img

​ភ្នំពេញៈ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ព្រែកលាប​ខណ្ឌ​ជ្រោយចង្វា ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ដោយសារ​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្រពន្ធ​គេ​ម្នាក់ រួច​ចាប់រំលោភ​សេពសន្ថវៈ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា ។​

​ជនសង្ស័យ​ឈ្មោះ ខេ​ម វណ្ណឌី អាយុ​៣៣​ឆ្នាំ ជា​នគរបាលជាតិ ស្នាក់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ចំណែក​ជនរងគ្រោះ​មាន​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​ចាប់រំលោភ​នេះ កើតឡើង​កាលពី​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​ស្ត្រី រងគ្រោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ​រូបគាត់​និង​ប្តី បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ចេញពីផ្ទះ​មក​ដក​ក្រអៅឈូក​នៅ​ចំណុចកើតហេតុ ដោយ​ប្តី​បាន​ឲ្យ​រូបគាត់​នៅ​ឈរ​ចាំ​ម៉ូតូ ហើយ​ប្តី​ជា​អ្នក​ចុះទៅ​ដក​ក្រអៅឈូក​។ លុះ​មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ រួច​បាន​ដើរ​សំដៅ​មករក​រូបគាត់ ដោយ​សួរថា​ប្តី​ទៅណា​? តែ​រូបគាត់​មិន​តប​នោះទេ​។ រួច​ជនសង្ស័យ​ក៏​ពឹង​ឲ្យ​ជួយ​បង្វែរ​ក្បាលទូក​នៅក្បែរនោះ តែ​គាត់​បាន​បដិសេធ ហើយក៏​ដើរចេញ ក៏ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​ដើមទ្រូង បង្ខំ​ឲ្យ​ដោះ​សម្លៀកបំពាក់ រួច​ចាប់រំលោភ​រូបគាត់​រហូត​បានសម្រេច​។​
​ជនរងគ្រោះ​បាន​បន្តទៀតថា បន្ទាប់ពី​ចាប់រំលោភ​រូបគាត់​រួចហើយ ជនសង្ស័យ​បម្រុង​រត់គេចខ្លួន តែ​ពេលនោះ​ខ្លួន​គាត់​ក៏បាន​ប្រើល្បិច​ធ្វើជា​សុំ​លេខ​ទូរស័ព្ទ​ជនសង្ស័យ​ដើម្បី​ទុក​សម្រាប់​ទាក់ទង​គ្នា​ពេល​ក្រោយ ហើយ​ជនសង្ស័យ​ក៏បាន​ឲ្យ​លេខ​ទូរស័ព្ទ រួច​បាន​ដើរ​ទៅយក​ម៉ូតូ​ជិះ​គេច​ទៅ​ទិសខាងកើត​បាត់ទៅ​។​
​ក្រោយមក​រូបគាត់​ក៏បាន​មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា ដោយ​សមត្ថកិច្ច​បា​នស​ហ​ការ​ជាមួយ ដោយ​ប្រើល្បិច​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​ណាត់ជួប​គ្នា​ម្តងទៀត នៅ​ចំណុច​ផ្លូវ​បេតុង ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ​។ លុះ​ពេល​ជនសង្ស័យ​មកដល់​ឃើញ​សមត្ថកិច្ច​ក៏​ព្យាយាម​បើករថយន្ត​ម៉ាក​កូរ៉ូឡា ស៊េរី​ឆ្នាំ​១៩៩៤ គេច​រហូតដល់​ចំណុច​វិមាន​ឈ្នះ​ឈ្នះ តែ​ទោះបីយ៉ាងណា​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៕​

spot_img
×