Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​បើករថយន្ត​ហាយ​ព្រី​ត​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង និង​ម៉ូតូ​២​គ្រឿង បណ្ដាល​ឲ្យ​មនុស​២​នាក់​រងរបួស​ស្រាល

spot_img

​ភ្នំពេញ​៖ ជនជាតិ​ចិន​បើករថយន្ត​ម៉ាក​ហាយ​ព្រី​ត​មួយគ្រឿង​ទៅបុក រថយន្ត​នីសា​ន់​មួយគ្រឿង និង​ម៉ូតូ ពីរ​មួយគ្រឿង​ទៀត​ពេញទំហឹង​បណ្ដាល​ឲ្យ បុរស​ពីរ​នាក់​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ពីរ​នាក់ បើករថយន្ត​ម៉ាក​ហាយ​ព្រី​ត​មួយគ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AK-3110 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2BE.5616 ជិះ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​និង​ស្ត្រី​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១​ទិសដៅ​ពី​កើ​តទៅ​លិច​បុក មួយ​ចំហៀង ក៏​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​ពីរ​គ្រឿង​ទៀត បណ្ដាលឱ្យ​បុរស​ជា​ជនរងគ្រោះ​ដួល​ត្រូវបាន​ម៉ូតូ​ដួល​ពីលើ​ទៅនឹង​ថ្នល់ បណ្ដាល​ឲ្យ​រងរបួស​ម្នាក់​ចំណែក​បុរស​ម្នាក់ទៀត រងរបួស​ស្រាល​ភ្លាមៗ​នោះ​ត្រូវបាន​បងប្អូន​ដឹក​យកទៅ​មន្ទីរពេទ្យ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំងពីរ​នឹង​វត្ថុតាង ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×