Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​កម្រ​ឃើញ​ណាស់​! ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បង្ហោះ​សារ​ថ្លែង​សរសើរ​ស្វាមី​ពេញៗ​មាត់ ពិសេស​ប៉ុន្មាន​ម៉ាត់​ចុងក្រោយ ស្វាមី​ធ្លាប់​សុំ​តែ​រឿង​មួយ​…

spot_img

​ប្រិយមិត្ត​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ប្រាកដ​ណាស់​បាន​ស្គាល់​ច្បាស់​ហើយ ពី​អ្នកលក់​ផលិតផល​អន​ឡាញ​សាច់​ស​ដូច​សំឡី និង​ពិសេស​រូប​សម្រស់​ស្អាត​ប្រៀប​ដូច​ទេពធីតា​សួគ៌ គឺ​លោកជំទាវ​ឧក​ញ្ញា អ៊ា​ន សៀវ​ម៉ី ។ ក្រៅពី​លក់​ផលិត​អន​ឡាញ ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ក៏ត្រូវ​បានដឹងថា​ជា​អ្នកជំនាញ​ដ៏​ធំ​ដែល​ទទួលបាន​ភាពជោគជ័យ​គួរ​ជាទី​មោទនៈ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​របស់ខ្លួន​។​

​ពិតមែន​ហើយ លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ក៏​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ស្រឡាញ់​ចូលចិត្ត​យ៉ាងច្រើន​ផងដែរ តាមរយៈ​ទឹកចិត្ត​ដ៏​សប្បុរសធម៌​របស់លោក​ជំទាវ ដែល​តែង​ជួយ​ដល់​អ្នកក្រីក្រ និង​ជួប​ទុក្ខលំបាក ជា​ហូរហែ​មិនដែល​ដាច់​ឡើយ​។ ហើយ​លើសពីនេះ​ទៀត​នោះ លោកជំទាវ​ក៏បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ក្នុងស្ថានភាព​វិបត្តិ​នៃ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ កាលពីពេល​កន្លងមក​នេះ​។​

​យ៉ាងណាមិញ ជាមួយ​ភាពជោគជ័យ​លើ​មុខ​ជំនួញ​ជាច្រើន​រហូតមកទល់​ស​ព្វ​ថ្ងៃនេះ​ផងដែរ គឺ​ក៏​អាស្រ័យ​ដោយមាន​ការជំរុញ​កម្លាំង​ចិត្ត​ដ៏​ធំ​ពី​ក្រុមគ្រួសារ ជាពិសេស​ស្វាមី​របស់លោក​ជំទាវ ដែល​តែង​យល់ចិត្ត​គ្រប់ពេលវេលា ពោលគឺ​ឲ្យ​តែ​ថា​លោកជំទាវ​ចង់បាន​អ្វី គឺ​បាន​ហ្នឹងហើយ​…​។​

​ដោយឡែក កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ គេ​ក៏បាន​ប្រទះឃើញ​លោកជំទាវ បាន​បង្ហោះ​រូបភាព និង​ភ្ជាប់​សារ​ថ្លែង​សរសើរ​ពី​ទឹកចិត្ត​ស្វាមី ដោយបាន​សរសេរ​រៀបរាប់​យ៉ាង​រំភើបចិត្ត​ថា​៖ «​អរគុណ​ប្តី​សម្លាញ់ ដែល​តាំងពី​កាន់​ដៃ​អូន​រហូតមក មិនដែល​ធ្វើ​ឲ្យ​ប្រពន្ធ​ពិបាកចិត្ត​ម្តងណា​ឡើយ ប្តី​តែងតែ​ឲ្យ​ប្រពន្ធ​បង​ឈ្នះ​បង​គ្រប់ពេល​ទាំងអស់ ប្តី​តែងតែ​ចង់​ឲ្យ​ប្រពន្ធ​ស្អាត​រហូត ល្អ​រហូត ប្រើ​របស់​ល្អៗ ទោះជា​ថ្លៃ​ប៉ុនណា​ក៏ដោយ អូន​ចង់​ទិញ​អី ទិញ​ទៅ អោយតែ​ប្រពន្ធ​សួរ​បង​ថា​ស្អាត​ឬ​អត់​?
​ប្ដី​ឆ្លើយថា ស្អាត​រហូត​ឲ្យ​តែ​ប្រពន្ធ​សប្បាយចិត្ត មិន​ថា​អ្វី​ទេ ឲ្យ​តែ​អូន និង​កូន​សប្បាយចិត្ត ប្តី​ធ្លាប់​សុំ​ប្រពន្ធ​រឿង​មួយ​គឺ រឿង​គ្រួសារ គាត់​ថា​គាត់​ជា​ក្មេង​កំព្រា​តាំងតែ​ពី​តូច គាត់​គ្មាន​ឪពុកម្តាយ​ហៅ​ដូច​គេ​ទេ អ៊ីចឹង​ប្តី​សុំ​ប្រពន្ធ​រឿង​មួយ​គឺ ចេះ​ស្រឡាញ់​ឪពុកម្តាយ​ឲ្យ​បាន​ច្រើន ទាន់​ដែល​យើង​នៅ​ធ្វើបាន មិន​ចង់ឃើញ​ប្រពន្ធ​បង មានរឿង​ជាមួយ​គ្រួសារ​ទេ ជាពិសេស រឿង​ធ្វើបុណ្យ ធ្វើ​ទាន អស់​ប៉ុន្មាន​ម៉ឺន ក៏​ប្ដី​មិន​រអ៊ូរ សូម្បី​មួយ​ម៉ាត់ នេះហើយ ដោយ​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​មាន​សុភមង្គល និង​រីកចម្រើន មកដល់​រាល់ថ្ងៃនេះ ដោយសារ​មាន​ប្ដី​ចេះ​យល់ចិត្ត ទើប​ជីវិត​ពួកយើង​មកដល់​ថ្ងៃនេះ​»៕ ដោយ​៖ លឹម ហុង​

spot_img
×