Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​សាហាវ​មែន ! បុរស​ម្នាក់​បាន​យក​កាំបិត​អាករ​កូនក្មេង​អាយុ ១១​ខែ​

spot_img

​ភ្នំពេញៈ ពិតជា​សាហាវ​មែន បុរស​ម្នាក់​បាន​យក​កាំបិត​អាករ​កូនក្មេង​អាយុ ១១​ខែ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌​។ ករណី​ឃាត​កម្មនេះ បានកើត​ឡើង​នៅ​ចំណុច​វាលស្រែ​កំពួ​យ​ប្រណាំង ស្ថិតនៅ​ភូមិ​ទួល​រកា ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​។

​ជនរងគ្រោះ​ឈ្មោះ ប៊ុន​ថុ​ន សុខ​ចំរើន ភេទ​ប្រុស អាយុ​១១​ខែ ត្រូវជា​ក្មួយ​ចិញ្ចឹម​របស់​ជនដៃដល់​។​
​ឃាតករ​ឈ្មោះ ស្រ៊ី​ន បូ​និ​ន ហៅ​ប៉ូច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ​។ ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​អា​រក​ក្មេង​អាយុ ១១​ខែ​ពិតប្រាកដ​មែន មូលហេតុ​ដោយសារតែ​ខ្លួន​ខឹង​បងថ្លៃ​ស្តីបន្ទោស​ឲ្យ និង​ធ្លាប់ធ្វើ​ការងារ​ក្រៅប្រទេស​មានប្រើ​ប្រាស់​សារធាតុ​ញៀន​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ថ្លែងប្រាប់ CEN ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន និង​បណ្តឹង​ភ្លាម លោក​បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ផែន​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដឹកនាំ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​អាង សហការ​កម្លាំង​ជាមួយ​ប្រជា​ការពារ ព្រមទាំង​មានការ​សម្របសម្រួល ដោយ​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ចាត់វិធានការ​ជាបន្ទាន់ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ​រុករក​ជនសង្ស័យ រហូតដល់​វេលា​ម៉ោង ២១​និង​៣០​នាទី សមត្ថកិច្ច​បាន​រកឃើញ​ជនសង្ស័យ​ខាងលើ​។ គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម​ជនសង្ស័យ​បាន​ទាញ​កាំបិត​ខ្វែ​វក​ង៉ុ​ក ដេញ​កាប់​កម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ បណ្តាល​ឲ្យ​ត្រូវ​ប្រជា​ការពារ​ម្នាក់ ឈ្មោះ ស្រ៊ី​ន ណៃ​ហ៊ត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ១​កាំបិត ចំ​ខ្នង ។ ភ្លាមនោះ​សមត្ថកិច្ច​យើង ក៏​ចាប់​ឃាត់​បាន​ជនសង្ស័យ​ខាងលើ និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​ធ្វើការ​សួរនាំ រៀបចំ​កសាង​ឯកសារ និង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ​៖ CEN​

 

 

spot_img
×