Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកបើកការវាយលុកនៅស៊ីរី បណ្តាលឲ្យជនជាតិរុស្ស៊ី ៥នាក់ ត្រូវស្លាប់

spot_img

ក្រសួងការបរទេសរុស្ស៊ី បានអះអាងពីការស្លាប់របស់ជនជាតិរុស្ស៊ី ៥នាក់ ដោយសារការវាយលុករបស់កងទ័ពសម្ព័ន្ធដឹកនាំដោយអាមេរិក នៅស៊ីរី ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova នៅសន្និសីទកាសែតនៅថ្ងៃទី ១៥ កុម្ភៈ “តាមតួលេខបឋម លទ្ធផលនៃចំនួនប្រដាប់អាវុធ ដែលមូលហេតុមកទល់ពេលនេះ តម្រូវឲ្យ​មានការស៊ើបបន្ថែមពីការស្លាប់របស់ពលរដ្ឋរុស្ស៊ី ៥នាក់។ នៅមានជនរងគ្រោះបន្ថែមខ្លះទៀត ប៉ុន្តែទាមទារត្រូវមានការត្រួតពិនិត្យ ព្រោះពុំទាន់ដឹងថា អ្នកទាំងនោះមានសញ្ជាតិអ្វីឡើយ។ ខ្ញុំចង់សង្កត់ធ្ងន់ម្តងទៀតថា យើងពុំនិយាយតែពីពលរដ្ឋរុស្ស៊ីប៉ុណ្ណោះទេ តាមអ្នកនាំពាក្យរូបនេះ ឲ្យដឹងថា បច្ចុប្បន្នមានពត៌មានច្រើនទាក់ទងដល់ការស្លាប់របស់ពលរដ្ឋរុស្ស៊ី។ ហើយខ្លះជាព័ត៌មានមិនពិតឡើយ។ គួររំលឹកឡើងវិញថា នៅព្រឹកថ្ងៃទី ៨ កុម្ភៈ សម្ព័ន្ធមិត្តយោធាដឹកនាំដោយអាមេរិកទៅលើកម្លាំងសេនាជនរបស់ស៊ីរី ដែលកំពុងបើកយុទ្ធនាការប្រឆាំងនឹងពួក IS ដែលនៅសល់។

អាស្រ័យដោយការវាយប្រហារលើដែនអាកាសនេះ មានមនុស្សដល់ទៅ ២៥នាក់ រងរបួស ប៉ុន្តែសារព័ត៌មានអាមេរិក បានផ្សាយថា មានមនុស្សរាប់រយនាក់បានស្លាប់ រួមទាំងពលរដ្ឋរុស្ស៊ី។ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitey Peskov ប្រកាសថា វិមានក្រែមឡាំងមានតែទិន្នន័យអំពីចំនួនទ័ពរុស្ស៊ីកំពុងបំពេញបេសកកម្ម​នៅស៊ីរី ។ ដូច្នេះចំពោះអ្នកដែលចង់បានពត៌មានអំពីជនជាតិដទៃទៀតលោក Peskov គប្បីសួរទៅក្រសួងការពារជាតិ៕ សូយន

spot_img
×