Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ប៉ូលិស​ម្នាក់ ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប៉ូលិស ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​រឿង​បារី​មួយ​ដើម​

spot_img

​ភ្នំពេញ​៖ ជម្លោះ​ក្នុង​វង់​ផឹកស៊ី នគរបាល​អន្តរាគមន៍​ព្រែក​ឯង​ម្នាក់ ដក​កាំភ្លើង​បញ្ចូល​គ្រាប់​គំរាម​បាញ់សម្លាប់​ប៉ូលិស​ម្នាក់ទៀត ។​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​អន្តរាគ​មន៍​ព្រែក​ឯង​នោះ យោងរ​តាម​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ប៉ូលិស​រូបនេះ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ជនសង្ស័យ​ជា​ប៉ូលិស​រូបនេះ​មានឈ្មោះ រ៉េត សុគន្ធ អាយុ​២៦​ឆ្នាំ ជា​មន្ត្រីនគរបាល​អន្ត​រាគ​មន៍​ព្រែក​ឯង ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ អាយុ​២៦​ឆ្នាំ ជា​មន្ត្រីប៉ូលិស ។​

កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ជ​នស​ង្ស័ យ និង​ជនរងគ្រោះ​ជា​មិត្តភក្តិ​នឹង​គ្នា បាននាំគ្នា​ទៅ​ផឹកស៊ី ក្នុង​ភោជនីយដ្ឋាន​មួយ យីហោ ហ្ស៊ឹ​ម ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​មិត្តភក្តិ​ផ្សេងទៀត ប្រហែល​១០​នាក់ លុះ​ពេល​ផឹកស៊ី​បាន​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ឈ្មោះ រ៉េត សុគន្ធ បាន​ហុច​បារី​មួយ​ដើម​ទៅអោយ​ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ​នៅពេល​ហុច​បារី​នោះ បារី​បាន​ធ្លាក់​ទៅលើ​ដី ហើយ​ជនសង្ស័យ​ក៏​អោន​រើស​បារី​ដែល​ធ្លាក់​ទៅលើ​ដី​ហុច​ទៅ​ឲ្យ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ព្រមយក ដោយ​ចង់បាន​បារី​ថ្មី ធ្វើ​ឲ្យ​ជនសង្ស័យ​និយាយថា ជនរងគ្រោះ​មើលងាយ​ខ្លួន ។​

​ក្រោយមក ជនសង្ស័យ​បាន​ទាញ​អាវុធ​ខ្លីម៉ាក Lock19 ផលិត​នៅ​ប្រទេស USA ចេញពី​កាបូប​ដាក់​សម្ភារ​មក​ប​ញ្ចូ​ល​គ្រាប់​រួច​ភ្ជង់​គំរាម​បាញ់​ទៅលើ​ជនរងគ្រោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ ពេលនោះ​ក៏ត្រូវ​បាន​មិត្តភក្តិ​រួម​តុ​ជាមួយគ្នា បាន​ឃាត់​ចេញ​បំបែក​ចេញពី​រៀងៗ​ខ្លួន ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន ។ ចំណែក​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បន្ទាប់មក នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​ក៏​តាម​ចាប់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×