Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន និង​ដកហូត​គ្រឿងញៀន​ជាច្រើន នៅ​សង្កាត់​ចោមចៅ​ទី​៣

spot_img

​ភ្នំពេញ​៖​ជនសង្ស័យ​ឈ្មោះ​ប៉ាន់ ប៉េ​រ៉ា អាយុ​ប្រហែល​៤០​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​តុលាការ​បទ​ជួញដូរ​គ្រឿងញៀន ត្រូវបាន​នគរបាល ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ បន្ទាប់មក​បានធ្វើការ​ឆែកឆេរ​បន្ទប់​ដែល​ជន​នោះ​ស្នាក់នៅ បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​យ៉ាងច្រើន ព្រមទាំង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ឧបករណ៍​អ៊ុត​ថង់​ប្លា​ស្ទិ​ក និង​ឧបករណ៍​សម្រាប់​រំលែក​គ្រឿងញៀន​មួយចំនួនទៀត​។​

​ប្រតិបត្តិ​ការណ៍​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​នៅ​បន្ទប់​ជួល​ខាងលើ ហើយ​ក្រោយពី​ការចាប់ខ្លួន​ជនសង្ស័យ បាន​កម្លាំង​នគរបាល​ខាងលើ បានធ្វើការ​ឆែកឆេរ​ប​ន្ទ​ប់​នេះ​ភ្លាមៗ​ដែរ តាម​ដីកា​បង្គាប់​ចេញ​ដោ​ក្រោម​ការចូលរួម​ដោយ​លោក​ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
​ប្រភព​ដដែល​បាន​បន្តថា​ម្យ៉ាងទៀត​នៅក្នុង​ការឆែកឆេរ​នេះ មានការ​ចូលរួម​ដោយ​ក្រឡាបញ្ជី កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ ព្រមទាំង​មន្ត្រី​សាលាសង្កាត់​ចោមចៅ​ទី​៣ លោក​មេភូមិ​ព្រៃ​ជី​សាក់ រួម​និង​ម្ចាស់​ផ្ទះជួល​ផងដែរ​។​កម្លាំង​បាន​រកឃើញ​វត្ថុតាង​ជាច្រើន រួមមាន​វត្ថុ​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​លេខ​៨៨៨​ពណ៍​ត្រួយ​ចេក​ខ្ចី សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣៧​ដុំ​។

​វត្ថុ​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​ប៉ាន់តែ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១០​ដុំ​។ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​ថង់ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ឧបករណ៍​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទិ​ក​ក្រោយ​រលែក​គ្រឿងញៀន​១​គ្រឿង និង​ឧបករណ៍​សម្រាប់​រំលែក​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ​។​
​សូមជម្រាបថា​កម្លាំង​សមត្ថកិច្ច​បាន​ឆែក​បន្ទប់​នៅ​ចំពោះមុខ​ជនសង្ស័យ​ឈ្មោះ​ប៉ាន់ ប៉េ​រ៉ា​នោះ​តែម្ដង ហើយ​បន្ទាប់ពី​រកឃើញ​វត្ថុតាង​ទាំងនោះ រួច​កម្លាំង​បានធ្វើការ​រឹបអូស​យកទៅ​រក្សាទុក និង​បានធ្វើ​ការបិទ​បន្ទប់​ដែល​ជននេះ​ស្នាក់នៅ ព្រមទាំង​នាំយក​ជនសង្ស័យ​ទៅធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​៕ ដោយ ៖ CEN​

spot_img
×