Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ ០៩ ទីតាំង ស្ថិតក្នុង​ខេត្តកណ្តាល ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល រកឃើញ​មាន​ភាពមិនប្រក្រតី​

spot_img

​ខេត្តកណ្តាល​៖ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល ដោយមាន​ការសហការ​ពី អាជ្ញាធរ​ដែនដី បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធនៈ ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន ៣៥ ទីតាំង នៅតាម​បណ្តោយ​ផ្លូវ​លេខ​២១ ចំនួន ២៥​ស្ថានីយ​/​ដេប៉ូ​, នៅ​សង្កាត់​រការ​ខ្ពស់ និង​ព្រែក​គយ ស្រុក​ស្អាង ចំនួន ០៤​ស្ថានីយ​/​ដេប៉ូ និង​នៅ​ស្រុក​កៀនស្វាយ ចំនួន ០៦​ស្ថានីយ​/​ដេប៉ូ ។

​ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង​, សេ​តាន​របស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ប​ណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ ទាំង ៣៥ ផងដែរ​នៅ​ថ្ងៃ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​លទ្ធផល​នៃ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​៖ -​ស្ថានីយ​/​ដេប៉ូ ចំនួន ០៥ ទីតាំង មិនមាន​អនុលោមភាព​ទាំង​ផ្នែក​គុណភាព និង​បរិមាណ​។ -​ស្ថានីយ​/​ដេប៉ូ ចំនួន ០៣ ទីតាំង មិនមាន​អនុលោមភាព​ផ្នែក​បរិមាណ​។ -​ស្ថានីយ​/​ដេប៉ូ ចំនួន ០១ ទីតាំង មិនមាន​អនុលោមភាព​ទាំង​ផ្នែក​គុណភាព​។

​ដោយសារ​នេះ​ជាការ​រកឃើញ​លើក​ទី ១ មន្ត្រី​ជំនាញ​បានឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​ខាងលើ ។ បើ​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល រកឃើញ​កំហុស​លើក​ទី ២ មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×