Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្រវឹង​ជោកជាំ បើករថយន្ត​ទៅបុក​នឹង​របាំង​ថ្ម រួច​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ទៅ​ចប់​ត្រឹមហ្នឹង​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម​ពេញទំហឹង រួច​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ផ្ទប់​ជាប់​និង​ជញ្ជាំង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១១ និង ០០ នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្ដោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​
​ម៉ាក ford ranger មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ខេមរភូមិន្ទ 0- 2-4761 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៧១ ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន​មិន​បង្អង់ មកដល់​ចំណុចកើតហេតុ ទៅបុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​បាក់​មួយ​កង់ រួច​ក៏​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ប​ន្តែ​ម​ទៀត បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ។ ចំណែកឯ​រថយន្ត​វិញ រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​បញ្ជាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​របួសស្នាម​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​រួម​ដំណើរ​នៅតាម​បណ្ដោយ​ផ្លូវ​នេះ​ទេ រង​ការខូចខាត​តែ​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ​មួយ​កង់ និង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ ចុះមក​ដល់​រួច​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×