Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​មេទឹក​សារាយ ស្រុក​បាធាយ មាន​លក្ខណៈ​ស្មុគស្មាញ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ និង​ការគិតគូរ​វែងឆ្ងាយ ដើម្បី​រក្សាបាន​ប្រយោជន៍​រួម​របស់​សហគមន៍

spot_img

ខេត្តកំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជំនាញ​ប្រជុំ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​មេទឹក​សារាយ ស្ថិតនៅក្នុង​ព​ពិត ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យា​ដែល មាន​លក្ខណៈ​ស្មុគស្មាញ​ទាមទារ​ឲ្យ​មានការ​ដោះ​ស្រ​យ និង​ការគិតគូរ​វែងឆ្ងាយ ដើម្បី​រក្សាបាន​ប្រយោជន៍​រួម​របស់​សហគមន៍ ។​នេះ​បើតាម ប្រភព រដ្ឋបាលខេត្ត​កំពង់ចាម​។​

​កិច្ចប្រជុំ​នេះ​នា​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ មន្ត្រី​ជំនាញ តំណាង​សហគមន៍​មេទឹក​សារាយ និង​ប្រជាពលរដ្ឋ​ចំនួន ២៥​គ្រួសារ ដែលមាន​ទំនាស់​ជាមួយ​សហគមន៍​មេទឹក​សារាយ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​មានប្រសាសន៍ថា​ទំនាស់​ដីធ្លី​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ និង​ការគិតគូរ​វែងឆ្ងាយ ដើម្បី​រក្សាបាន​ប្រយោជន៍​រួម​របស់​សហគមន៍ និង​សុខដុម​នីយកម្ម​របស់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​តំបន់​មេទឹក​សារាយ​នេះ​។ ជាមួយគ្នានេះ​ឯកឧត្តម​បាន​សំណូមពរ​ដល់​បងប្អូន​ដែលមាន​ទំនាស់​ត្រូវមាន​ការ​អធ្យាស្រ័យ យោគយល់​គ្នា បន្ទន់ឥរិយាបថ​រៀងៗ​ខ្លួន និង​ប្រកាន់យក​ធម៌​អហិង្សា រួមគ្នា​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ ទើប​ទទួលបាន​លទ្ធផល​ជោគជ័យ​អាច​ទទួលយកបាន​ទាំងសងខាង​។​

​ឯកឧត្តម​អភិបាលខេត្ត ណែនាំ​ដល់​រដ្ឋបាល​ស្រុក​បាធាយ ត្រូវ​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយនឹង​មន្ទីរ​-​អង្គភាព​ជំនាញ​កសាង​ផែនទី​គោល​ច្បាស់​មួយ​ក្នុង​តំបន់​ដែលមាន​វិវាទ​ក្នុង​មេទឹក​សារាយ ហើយ​នៅ​រដូវ​ទឹកសម្រក​ខាងមុខ ក្រុមការងារ​ថ្នាក់​ខេត្ត​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម កែវ នា​ឫទ្ធិ អភិបាលរង​ខេត្ត​នឹង​បន្ត​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្ដែង ដើម្បី​ធ្វើការ​ដោះស្រាយ និង​វាស់វែង​បញ្ចប់ទំនាស់​នៅមុន​បំណាច់​ឆ្នាំ​២០២០៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×