Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​កូរ៉េ ជួយ​សង់ស្ពាន​ឆ្លងកាត់​ទន្លេ​នៅ​ភូមិសាស្ត្រ​ភ្នំពេញ និង​ខេត្តកណ្តាល​

spot_img

​ភ្នំពេញ​៖ តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ឯកភាព​ជួយ​សាងសង់​ស្ពាន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​សាងសង់​ស្ពាន​មួយ​ខ្សែ​ឆ្លងកាត់​ទន្លេ​នៅ​ភូមិសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ ភ្ជាប់​ទៅ​ខេត្តកណ្តាល​ហើយ​។

​តប​តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា តប​តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គេ​បាន​ឯកភាព​ជួយ​សាងសង់​ស្ពាន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​ហើយ​។ តែ​ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំងពីរ​កំពុង​សិក្សា និង​រើស​ទីតាំង​។ មិនទាន់​អាច​បញ្ជាក់​ពី​ទីតាំង និង​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​សាងសង់​នៅឡើយ​នោះទេ​។ លោក​គ្រាន់តែ​បញ្ជាក់ថា ជា​ស្ពាន​ឆ្លងកាត់​ទន្លេ និង​មាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​ស្ពាន​ឆ្លងកាត់​ទន្លេ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ឃុំ​ស្វាយជ្រុំ ជា​សមិទ្ធផល​មួយ​ដែល​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​រំពឹង​ចង់ឃើញ​ជា​យូរណាស់​មកហើយ​។ បើសិនជា​ស្ពាន​នេះ​លេចចេញ​ជា​រូបរាង នឹង​ក្លាយជា​សម្បត្តិ​ដ៏​មហាសាល​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​របស់​ពួកគេ​៕

ដោយ៖បញ្ញាស័ក្តិ

spot_img
×