Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមកម្មករ​ជនជាតិ​ចិន សុំ​អន្តរាគមន៍​ពី​ទូត​ចិន​រឿង​ក្រុមហ៊ុន ជិន យ៉ា​ស៊ី​ង មិន​បើក​ប្រាក់ខែ​

spot_img

​ភ្នំពេញ​៖ ក្រុមកម្មករ​ជនជាតិ​ចិន​ប្រមាណ​ជា ៤០​នាក់ ដែល​បម្រើ​ការងារ​នៅ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន ជិន យ៉ា​ស៊ី​ង ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាននាំគ្នា​មក​តវ៉ា​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​រឿង​ក្រុមហ៊ុន​មិន​បើកប្រាក់​ខែ​ឲ្យ​ពួកគេ​។

​នៅក្នុង​ប្រមូលផ្ដុំ​របស់​ក្រុមកម្មករ​ជនជាតិ​ចិន​នៅ​ពីមុខ​ស្ថានទូត​ចិន គឺ​ពួកគេ​បានធ្វើការ​ឈរ​លើក​បដា​តវ៉ា​ទាមទារ ស្នើ​សុំឱ្យ​ស្ថានទូត​ចិន​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ជិន យ៉ា​ស៊ី​ង ដែល​មិនទាន់បាន​បើកប្រាក់​ខែ​ឱ្យ​ពួកគាត់​ទាំងអស់គ្នា ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០២០ រហូតមកដល់​ពល​នេះ​។

​ចំពោះ​ការស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​ចិន គឺ​នៅ​មិនទាន់​ទទួលបាន​លទ្ធផល​ដំណោះស្រាយ​នៅឡើយ​ទេ​៕​ដោយ​៖CEN​

spot_img
×