Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ចាប់​មេខ្លោង​ប្រើ​កាំភ្លើង AK បាញ់​សន្ដិសុខ​ក្រុមហ៊ុន សូ ងួន ស្លាប់​ម្នាក់ និង​របួស​ម្នា​ក់នៅ​ខេត្តកំពត​, សមត្ថកិច្ច​ចាប់​បក្ខពួក​បាន​២​នាក់

spot_img

​កំពត​៖ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ចាប់ខ្លួន​បក្ខពួក​ខ្មាន់កាំភ្លើង​២​នាក់ ដែល​បាញ់​សន្ដិសុខ​ក្រុមហ៊ុន សូ ងួន បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ថ្លែងថា បក្ខពួក​ខ្មាន់កាំភ្លើង​ដែល​បាញ់​សន្ដិសុខ​ក្រុមហ៊ុន សូ ងួន បណ្ដាល​ឲ្យ​ស្លាប់ និង​របួស ត្រូវបាន​កងកម្លាំង​ជំនាញ​ស្រាវជ្រាវ ចាប់ខ្លួនបាន​២​នាក់​ហើយ​។ លោក​បាន​បញ្ជាក់ថា ចំណែក​មេខ្លោង​ជា​ជនដៃដល់​ដែលមាន​កាំភ្លើង AK នៅក្នុង​ដៃ មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ ហើយ​នៅពេលនេះ​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​នៅ​ខាងក្រោម​ជើងភ្នំ ចម្ងាយ​៥​គីឡូ​ពី​កន្លែងកើតហេតុ​។​

​ជនសង្ស័យ ឈ្មោះ ញ៉ា​ន សែង អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក និង ឈ្មោះ ស៊ីម ថែ អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។ ចំណែក​ជនដៃដល់​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នោះ គឺ​ឈ្មោះ ស៊ូ ធា​។

​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​បាញ់​គឺ​ឈ្មោះ ស៊ូ ធា បាន​ប្រើប្រាស់​កាំភ្លើង AK បាញ់ មកលើ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន សូ ងួន ដោយមាន​គ្នា​ប្រមាណ​ជិត​២០​នាក់ ស្លាប់​ម្នាក់ របួស​ម្នាក់​។ ចំណែក​បក្ខពួក​ផ្សេងៗ ទៀត បាន​ប្រើប្រាស់​អាវុធ​កែច្នៃ បាញ់​មកលើ​ក្រុម​សន្តិសុខ​ដែរ​។

​រីឯ​ជនរងគ្រោះ ឈ្មោះ នួន ភ័​ក្ត្រា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង រងរបួស​ត្រង់​ក្រោម​ក្លៀក ស្លាប់​នៅ​កន្លែងកើតហេតុ និង ឈ្មោះ ផន ដា អាយុ​៣១​ឆ្នាំ មានស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ (​របួសធ្ងន់​) បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​សូម​រំលឹកថា ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន នៅ​ឃុំ​ត្រពាំង​ផ្លាំ​ង ស្រុក​ឈូក ខេត្ដ​កំពត រហូត​ឈានដល់​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​មួយ​ប្រាវ រវាង​ពលរដ្ឋ និង​សន្ដិសុខ​ក្រុមហ៊ុន នៅវេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។ ក្នុងការ​ប៉ះ​ទ​ង្កិ​ច​គ្នា​នេះ ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​កាំភ្លើង ស្នប់​កែច្នៃ បាញ់​បណ្ដាល​ឲ្យ​សន្ដិសុខ​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ជនដៃដល់​និង​បក្ខពួក​បាន​រត់គេចខ្លួន​ចូល​ព្រៃ​អស់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×