Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ថម្ភាគចក្រដែលទើបទិញពីរុស្ស៊ី បានធ្លាក់ទៀតហើយនៅឥណ្ឌា មនុស្ស២នាក់ស្លាប់ (Video inside)

spot_img

តាម Fox News ប៉ូលិសឥណ្ឌាឲ្យដឹងថា ឧត្ថម្ភាគចក្រមួយគ្រឿងរបស់ទ័ពអាកាសបានធ្លាក់តំបន់ភាគឦសានឥណ្ឌា បានធ្វើឲ្យអ្នកបើកបរ២នាក់ បានស្លាប់។ មន្ត្រីប៉ូសិលឈ្មោះ Mukesh Aggarwal បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៥ កុម្ភៈ ពេលឧត្ថម្ភាគចក្រហោះហើរទៅកាន់កោះ Majoli ដោយចាកចេញពី Gauhati, រដ្ឋធានី នៃរដ្ឋ Assam។ លោកនិយាយថា បំណែករបស់យន្តហោះនេះ ត្រូវបានរកឃើញតាមមាត់ទន្លេ។

ពុំឃើញមានមនុស្សលើគំនរបាក់បែកនៃយន្តហោះនោះទេ មូលហេតុនៃគ្រោះថ្នាក់កំពុងត្រូវបានស៊ើបអង្កេត។ គួររំលឹកឡើងវិញថា កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ យន្តហោះមួយបានធ្លាក់ពេលកំពុងធ្វើប្រតិបត្តិការយោធា។

ក្នុងអំឡុងពេល ៣០ឆ្នាំកន្លងមក មានអ្នកបើកបរយន្តហោះ ១៧០នាក់ហើយដែលបានស្លាប់ ព្រោះតែពួកគេបើកបរប្រភេទយន្តហោះ ដែលទិញតាំងពីជំនាន់អតីតសហភាពសូវៀត៕ សូយន

spot_img
×