Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​៧១១ ហ្វឹកហាត់​អំពី​គ្រឿង​ផ្គុំ និង​ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស​

spot_img

​ភ្នំពេញ ៖ កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​៧១១ កងពលតូច​លេខ​៧០ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ណា​រិ​ទ្ធ មេបញ្ជាការរង​កងពល នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ហ្វឹកហាត់​អំពី​គ្រឿង​ផ្គុំ និង​ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស​(​ទំនើប​)​។​

គ្រឿង​ផ្គុំ និង​ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស​៣​ដូចជា​៖
១/ Leader Hasty ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស​មានជីវិត
២/ Leader Scan ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស​មានជីវិត​ផ្តល់​ជាស​ញ្ញា​រំ​ញ័រ​
៣/ Leader Volt ឧបករណ៍​ស្វែងរក​ចរន្ត​អគ្គីសនី​

​សូមបញ្ជាក់ថា ការហ្វឹកហាត់​ប្រើប្រាស់​នូវ​ឧបករណ៍​ទាំងអស់នេះ​គឺ ដើម្បី​បង្កើន​សមត្ថភាព​លើ​សេវា​សង្គ្រោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​ក្នុង​ការងារ​ត្រៀម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​របស់​យើង​នៅពេល​មាន​គ្រោះអាសន្ន​ដូចជា​បាក់​រលំ​អគារ​ជាដើម​។​

​ក្នុងឱកាស​នេះ​ផងដែរ កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​៧១១ សូម​ប្តេជ្ញា​យកចិត្តទុកដាក់ ក្នុងការ​ហ្វឹកហាត់ រៀនសូត្រ ថែទាំ​សម្ភារ​ដ៏​មានតម្លៃ​ទាំងអស់នេះ​ឲ្យ​បានល្អ និង​បម្រើ​ប្រជាពលរដ្ឋ​យើង​ឲ្យ​អស់ពី​លទ្ធភាព​៕​ដោយ​៖CEN​

spot_img
×