Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ដំណើរការ​រោងចក្រ​កិន​ថ្ម លំដាប់​ពិភពលោក នៅ​ខេត្តកំពង់ស្ពឺ​

spot_img

​ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ចាប់ផ្តើម​ដំណើរការ​រោងចក្រ​កិន​ថ្ម​របស់ខ្លួន​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដើម្បី​ផ្ត​ត់​ផ្គង់​ថ្ម​សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​។ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ បាន​អះអាងថា រោងចក្រ​កិន​ថ្ម​នេះ ជា​រោងចក្រ​លំដាប់​ពិភពលោក​។​

​លោក John Macaulay អ្នកគ្រប់គ្រង​រោច​ក្រ​កិន​ថ្ម​របស់ ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស បាន​បញ្ជាក់ថា រោងចក្រ​នេះ​បាន​បំពាក់​គ្រឿងចក្រ​ដ៏​ទំនើប និង​មាន​គុណភាព​ខ្ពស់បំផុត ដើម្បី​ធានា​ដល់​ការ​កិន​ថ្ម​មាន​គុណភាព​ខ្ពស់ ត្រឹមត្រូវ​តាម​ទំហំ​ដែល​បានកំណត់ និង​សុវត្ថិភាព​ខ្ពស់បំផុត​។​

​អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង បាន​មាន​ប្រសា​ស៍​ថា​៖ «​ការបោះ​ជំហាន​ទៅមុខ​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន ជីប ម៉ុង តួយ៉ាង ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ដែល​បាន​បន្ថែម​នូវ​អាជីវកម្ម​ថ្មី​មួយ​បន្ថែមទៀត​នាពេលនេះ គឺជា​លទ្ធផល​នៃ​ការកំណត់​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ និង​ច្បាស់លាស់​របស់​ក្រុមហ៊ុន ជីប ម៉ុង​»​។​

​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ដែលជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង ផលិត និង​ផ្គត់ផ្គង់​សម្ភារ​សំណង់​ឈានមុខ​គេ​នៅ​កម្ពុជា ដោយមាន​ផលិតផល​ដូចជា បេតុង​លាយ​ស្រេច ក្បឿង និង ទុយោ ដែលជា​ផលិតផល​មាន​គុណភាព​ខ្ពស់ និង​សុទ្ធតែ​ទទួលបាន​វិញ្ញាបនបត្រ ISO បញ្ជាក់​ពី​គុណភាព​ទាំងអស់​។ ចំណែក​វត្ត​មាននៃ​រោងចក្រ​កិន​ថ្ម​របស់ ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ នឹង​ជួយ​ផ្គត់ផ្គង់​សម្ភារ​សំណង់​បន្ថែមទៀត ដល់​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​៕
​ដោយ​៖CEN

spot_img
×