Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​អាមេរិក បានអនុម័ត​ច្បាប់ ស្តីអំពី​ការគ្រប់គ្រង​ឧបករណ៍​បច្ចេកវិទ្យា (IoT)

spot_img

​ភ្នំពេញ​៖ កាលពី​ខែមីនា​ដើមឆ្នាំ​នេះ វិទ្យាស្ថាន​ស្តង់ដារ និង​បច្ចេកវិទ្យា​ជាតិ​របស់​សហរដ្ឋអាមេរិក ត្រូវបានចាត់តាំង​ឱ្យ​រៀបចំ​គោលការណ៍​ស្តង់ដារ សម្រាប់​ឧបករណ៍​បច្ចេកវិទ្យា (Internet-of-Things devices) មុននឹង​ត្រូវដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុង​ស្ថាប័ន​របស់​ជាតិ​។ គោលការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ការពារ​សុវត្ថិភាព ចំពោះ​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ដែល​ពេលនេះ​ប្រទេស​ធំៗ​ជុំវិញ​ពិភពលោក​ជាច្រើន កំពុងតែ​មានការ​ព្រួយបារម្ភ​ដោយសារតែ​ឧបករណ៍​ទាំងនេះ ពុំមាន​ស្តង់ដារ​ច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​។​នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។​

​នៅក្នុង​ច្បាប់​ថ្មី​នេះ​ទាមទារ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល ទិញ​តែ​ឧបករណ៍​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​ណា​ដែល​បាន​អនុវត្ត​ទៅតាម​ស្តង់ដារ​ថ្មី​នេះ ដោយ​តម្រូវឱ្យមាន​ការត្រួតពិនិត្យ​ទៅលើ​ផ្នែក​ផ្សេងៗ​របស់​ឧបករណ៍​មានដូចជា កូដ​របស់​កម្មវិធី ការគ្រប់គ្រង​លេខ​សម្គាល់ និង​ការគ្រប់គ្រង​ក្នុងពេលដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព​។ ជាងនេះទៅទៀត​ច្បាប់​នេះ​ក៏បាន​ទាមទារ​ឱ្យមាន​សេចក្ដីរាយការណ៍​ជា​លម្អិត​ទាក់ទង​ទៅនឹង​ភាព​ចន្លោះប្រហោង​ផ្នែក​សុវត្ថិភាព និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ផងដែរ​។​

​ទោះបីជា​ច្បាប់​នេះ​ត្រូវបាន​ក្រុម​អ្នក​បច្ចេកវិទ្យា​ចាត់ទុកថា​គឺជា​ជំហាន​ដ៏​ល្អ​មួយ ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ប៉ុន្តែ​វា​នៅតែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ ដោយសារតែ​ការអនុវត្ត​ច្បាប់​នេះ​គឺ​មានតែ​សម្រាប់​ស្ថាប័ន​រដ្ឋាភិបាល​សិន​តែប៉ុណ្ណោះ ដូច្នេះ​ក្រុមហ៊ុន​ជាច្រើន​នឹង​នៅតែ​បន្ត​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ដែល​ពុំមាន​សុវត្ថិភាព​ដើម្បី​រក្សា​តម្លៃ​ឱ្យបាន​ទាប​ក្នុងការ​ទាក់ទាញ​អតិថិជន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×