Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់ហ៊ានផ្តល់ព័ត៌មាន ករណីសមត្ថកិច្ចចម្រុះបង្ក្រាបទ្រង់ទ្រាយធំរឿងគ្រឿងញៀន២ថ្ងៃហើយ នៅប៉ោយប៉ែត

spot_img

បន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះបានប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើករណីគ្រឿងញៀន ២ថ្ងៃមកហើយ (ថ្ងៃទី១៤-១៥ ខែកុម្ភ: ឆ្នាំ២០១៨) នៅសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ោយប៉ែត ក្រុងប៉ោយប៉ែត តែមិនទាន់ហ៊ានផ្តល់ព័ត៌មានផ្លូវការឡើយ។

លោកឧត្តមសេនីយ៍ត្រី ចាប់ សុផាឬទ្ធ ស្នងការរងទទួលផែនបង្ក្រាបបទល្មើសនិងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់គេហទំព័រ CEN ថ្ងៃទី១៤-១៥កុម្ភ:ថា ៖ សមត្ថកិច្ចដូចខាងលើ (រួមមាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ប៉ូលិសអធិការដ្ឋានក្រុងប៉ោយប៉ែត និងសង្កាត់ចំណុះ និងសម្របសម្រួលពីព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ) ពិតជាបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំតាំងពីម៉ោង២រសៀលថ្ងៃទី១៤ កុម្ភ: មកនៅម្តុំដីថ្មី ភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល រួចមកសង្កាត់ប៉ោយប៉ែត ដោយរឹបអូសបានគ្រឿងញៀន វត្ថុតាងជាច្រើននិងជនសង្ស័យមួយចំនួន។ ប៉ុន្តែនៅពេលសួរថាហេតុអ្វីបានមិនអាចប្រាប់សារព៍ត័មានដូចសព្វ១ដង លោកចាប សុផាឬទ្ធ និយាយថា ៖ “រឿងនេះពាក់ព័ន្ធធំដែរ ហើយសមត្ថកិច្ចបាននឹងកំពុងបន្តប្រតិបត្តិការ។ ចឹងដំណាក់កាលនេះ ប្រាប់មិនទាន់បានទេ សុំទោសផងព្រោះខ្លាចបែក”។

រីឯ ប្រធានការិយាល័យនគរបាលប្រឆាំងគឿងញៀនវិញនិយាយថា ៖ សកម្មភាពប្រតិបត្តិការកំពុងបន្ត ហើយលោកព្រះរាជអាជ្ញាក៏បានដឹកនាំជាមួយ ហើយមិនអាចទាន់ធ្វើរបាយការណ៍សំយោគបាន៕ ដោយ ៖ បន្ទាយ

spot_img
×