Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ជា​ប្រទេស​ដែលមាន​ស្ថានភាព​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់​ពី​ជំងឺ​បានល្អ​ជាងគេ​នៅ​អាស៊ី

spot_img

​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពិភពលោក (១៦៦​ប្រទេស​) និង​លេខ​១ នៅ​អាស៊ី ជា​ប្រទេស​ដែលមាន​ស្ថានភាព​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់​ពី​ជំងឺ​បានល្អ​ជាងគេ នេះ​បើតាម​របាយការណ៍ Le Bureau de Prospective Economique ស្តី​ពីស​ន្ទ​ស្សន៍​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​សេ​ណេ​ហ្កា​ល់​។​

​បើតាម​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង​៧​និង​០០​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣០៤​នាក់ (​ស្ត្រី ៦២​នាក់ និង​បុរស ២៤២​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន​២៩៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​៩​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ចំនួន​១​នាក់​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ពី​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៣​នាក់ និង​មិនមាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​នោះទេ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ អ្នកជា​សះស្បើយ​ទាំង​៣​នាក់​នោះ​រួមមាន​៖ បុរស​ជនជាតិ​ប៉ា​គី​ស្ថាន អាយុ​៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ បុរស​ជនជាតិខ្មែរ​អា​យុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ បុរស​ជនជាតិខ្មែរ​អា​យុ ៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ភូមិ​ទំនប់ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​​ពួកគាត់​ទាំងពីរ​នាក់ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។ បុគ្គល​ទាំងបី​នាក់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ឲ្យ​ដឹងថា ដំណឹង​ល្អ​រីករាយ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សូម​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាបថា អ្នកជំងឺ Covid-19 ចំនួន ៣ នាក់ ជនជាតិខ្មែរ​ចំនួន ២ នាក់ និង​ជនជាតិ​ប៉ា​គី​ស្ថាន​ចំនួន ១ នាក់ ដែល​បានមក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានជា​សះស្បើយ នឹង​បាន​អនុញ្ញាតអោយ​ចេញពី​មន្ទីរពេទ្យ នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​
​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត លោក​សាស្ត្រា​ចា្យ ងី ម៉េង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់ និង​សហការី​ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​កំលាំងកាយ​ចិត្ត ក្នុងការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ Covid-19 បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ការពារ​បង្ការ​ការឆ្លង​ជំងឺ Covid-19 នេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×