Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​សោកស្តាយ​ផង​! យុវតី​ដ៏​ស្រស់ស្អាត​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​ពុំបាន​លា​ក្រុមគ្រួសារ មិត្តភក្តិ ដោយសារតែ​….

spot_img

​ជីវិត​មនុស្សម្នា​ក់កើត​មកលើ​លោក​នេះ ពុំមាន​អ្នកណាម្នាក់ អាច​កំណត់​បាន​ថា​ខ្លួន​នឹង​អាច​រស់​ដល់​ថ្ងៃ​ណា ឬ ឆ្នាំ​ណា​នោះទេ គឺ​អាស្រ័យទៅលើ​ព្រហ្ម​លិខិត​នៃ​ច្បាប់ធម្មជាតិ​ប៉ុណ្ណោះ ដែល​យើង​មិនអាច​អង្វរ ឬ សុំ​តវ៉ា​ចាំ​ដល់ពេលនេះ​ពេលនោះ​បានឡើយ​។ ពិតមែន​ហើយ ឆាកជីវិត​មនុស្ស​មើល​មិនឃើញ​នោះទេ ព្រោះថា​ជូន​កាល​ថ្ងៃនេះ​ជួបគ្នា​សើច​សប្បាយ​ក្អាកក្អាយ ក៏​ស្រាប់តែ​ថ្ងៃស្អែក​បែក​គ្នា​ក៏មាន ដោយសារតែ​រឿងហេតុ​កើតឡើង​ផ្សេងៗ មើល​មិនដឹង​។​

​តួយ៉ាង ដូចជា​យុវតី​ដ៏​ស្រស់ស្អាត​ម្នាក់នេះ រស់នៅ​ភូមិ បឹង​ក្រាញ់ ឃុំ ស្វាយ​លួង ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ បាន​លាចាក​លោក​ទៅវិញ ធ្វើ​ឲ្យ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​នាង សឹងតែ​ពុំ​អាច​ទទួលយក​បានឡើយ ព្រោះថា​វា​លឿន​ពេក​ដោយ​ពុំបាន​លា​សូម្បី​មួយ​ម៉ាត់ ដោយសារតែ​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរ​បួស​ធ្ងន់ធ្ងរ គ្រូពេទ្យ​ពុំ​អាច​សង្គ្រោះ​ជីវិត​បាន​។​

​ជាមួយនឹង​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ មិនអាច​ទទួលយកបាន​នេះ​ផងដែរ ក្នុងនោះ បងជីដូនមួយ​របស់​នារី​រងគ្រោះ ក៏បាន​បង្ហោះ​សារ​យ៉ាង​សោកសៅ​ថា​៖ «​ខ្ញុំ​និង​ក្រុមគ្រួសារ​មានទុក្ខ​យ៉ាង​ក្រៀមក្រំ និង​សោកស្តាយ​ជាទីបំផុត ដោយ​កញ្ញា ជា គីម​ម៉ី ដែល​បានទទួល​មរណភាព​នៅ ថ្ងៃទី​១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលា ម៉ោង 10​និង​30​នាទី​យប់ ក្នុង​វ័យ ១៩ ឆ្នាំ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​(​ភ្នំពេញ ) សូមអោយ​វិញ្ញាណក្ខន្ធ​ប្អូនស្រី​បាន​ទៅកាន់​សុគតិភព ជាតិ​ក្រោយ​កុំ​ឲ្យ​អភ័ព្វ និង​អាយុ​ខ្លី​ដូច​ជាតិ​នេះ ។ ប្អូនជីដូនមួយ Chea Kim Mey ទៅអោយ​បាន​សុខ​»​។

​ដោយឡែក មិត្តភក្តិ​របស់​នាង​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nha Sky ក៏បាន​សម្តែង​សោកស្តាយ ដោយ​ភ្ជាប់​សារ​ទាំង​ទឹកភ្នែក​ថា​៖ «​លឿន​ពេក​ហើយ Chea Kim Mey មិច​ក៏​ហែង​ដាច់ចិត្ត​ម្លេះ​សូម្បីតែ​ពាក្យ​លា​មួយ​ម៉ាត់​ក៏​គ្មាន បើ​មាន​ជាតិ​ក្រោយ​កុំ​ឲ្យ​ដូច​ជាតិ​នេះ​ទៀត ទៅ​ឪ្យ​បាន​សុខ​ណា​សម្លាញ់ មិត្តភក្តិ​យើង​គ្មាន​នាក់​ណា​ទទួលយក​វា​បានទេ យើង​ស្មាន​មិន​ដល់​ទេ ចាំ​ឯង​ក្នុង​ចិត្ត​គ្នា​ជានិច្ច លា​រហូត​ហើយ បងប្អូន​ល្អ​»​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា ម៉ោង​ប្រមាណ ១០ យប់​ថ្ងៃ ទី​១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយ​ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ បើករថយន្ត​ទៅបុក​ម៉ូតូ​ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​សណ្ដោង​ដឹក​អេតចាយ​មួយគ្រឿង​ទៀត ស្ថិតក្នុង​សង្កាត់​ទ​ន្ល​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​បុរស​ម្នាក់ និង​នារី​រងគ្រោះ រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ប៉ុន្តែ ជា​អកុសល ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក ក្រុមគ្រូពេទ្យ​ពុំ​អាចជួយ​សង្គ្រោះបាន នាង​ក៏បាន​ស្លាប់បាត់​ជីវិត​គួរ​ឲ្យ​សោកស្តាយ​៕ ដោយ​៖ លឹម ហុង​

spot_img
×