Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ ដោយមាន​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់ ដោយ​ចាប់​ជនសង្ស័យ​២​នាក់ ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម​។​

​ដោយ​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដម​សេនិយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​៤០​នាទី កម្លាំង​ជំនាញ​(​ក​៣) របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​លោក ប្រុ​ញ សាន និង​លោក ភឹម ច័ន្ទ​តារា នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​សម្ដេច​សង្ឃ​ជួន​ណាត ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។
​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​៖ ១-​ឈ្មោះ ហ្សេ​វ ចឹ​ង​អ៊ី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ចិន មុខរបរ មិន​ពិតប្រាកដ ,២-​ឈ្មោះ យូ ហៃ​យ៉ុង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ចិន មុខរបរ មិន​ពិតប្រាកដ និង​វត្ថុតាង​ចាប់​យកបាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ១០០០.៦៦​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×