Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុននេះ​បន្តិច ទ្រី សុ​ផានិត បាន​បង្ហោះ​សារ​ប្រាប់​ជំងឺ​ស្ថានភាព​ជំងឺ​របស់ខ្លួន ដោយពេល​នេះ​….

spot_img

​ប្រិយមិត្ត​បាន​ជ្រាប​រួចហើយ ចំពោះ​រឿងរ៉ាវ​ដ៏​កក្រើក​បណ្តាញ​សង្គម​កាលពី​សប្តាហ៍​មុនទាក់ទង​នឹង​ករណី​អ្នកនាង ទ្រី សុ​ផានិត ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដែល​ធ្វើឡើង​ដោយ​ប្អូនស្រី​របស់ខ្លួន​គឺ​អ្នកស្រី ទ្រី ដា​ណា តាមរយៈ​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​របស់​តុលាការ ពីបទ​ចោទប្រកាន់ «​បរិហារកេរ្តិ៍​ជា​សាធារណៈ ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០»​។​

​ប៉ុន្តែ នៅពេលនោះ ដោយសារតែ​អ្នកនាង ទ្រី សុ​ផានិត ដែល​ហាក់​មាន​ភាព​តក់ស្លុត​ខ្លាំងពេក ចំពោះ​ការចាប់ខ្លួន​ទាំង​ពុំ​បានដឹង​មុន ក៏​ស្រាប់តែ​បាន​ដួលសន្លប់​ភ្លាមៗ ខណៈ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ដល់​តុលាការ ហើយ​អ្នកនាង​ក៏ត្រូវ​បាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​តែម្តង​។​

​តែ​យ៉ាងណា ដោយសារ​ជំងឺស្រឺត​ផ្លូវចិត្ត​របស់​នាង​ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​បញ្ឈរភ្នែក ខណៈ​សរសៃ​នៅ​ខ្ចី​គួរ​ឲ្យ​ព្រួយបារម្ភ សមត្ថកិច្ច​ក៏បាន​សម្រេច​ឲ្យ​គ្រួសារ​ទទួល​យកទៅ​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​ជា​បណ្តោះអាសន្ន ស្ថិត​នៅឯ​បុរី​អ័​រ​គី​ដេ វីឡា​អូ​បែកខ្អម ផងដែរ ។

​ដោយឡែក នៅមុននេះ​បន្តិច ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ អ្នកនាង ទ្រី សុ​ផានិត ដែល​បាននិងកំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ ក៏បាន​បង្ហោះ​សារ​ប្រាប់​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន ទៅកាន់​ពុក​ម៉ែ​បងប្អូន និង​ក៏​ដូច​អ្នកគាំទ្រ​ថា​៖ «​នាង​ខ្ញុំ​ទ្រី​សុ​ផានិត គិត​មក​ត្រឹម​ថ្ងៃទី​២០​ខែវិច្ឆិកា​នេះ នាង​ខ្ញុំ​បាន​ធូរស្បើយ​ខ្លះៗ​ហើយ​! សូម​អគុណ​ពុក​ម៉ែ​បងប្អូន​និង​មិត្តភក្តិ​ទាំងអស់​ដែល​បានមក​សួរសុខទុក្ខ​នាង​ខ្ញុំ​ដល់​មន្ទីរពេទ្យ និង​ពុក​ម៉ែ​បងប្អូន​ខ្លះទៀត​ដែល​ជូនពរ​និង​សុខទុក្ខ​នាង​ខ្ញុំ​តាម​ការ​ខំ​មិន សូម​ជួបតែ​សេចក្ដីសុខ​គ្រប់ៗ​គ្នា​!»​។​

​ជាមួយគ្នានេះ​ផងដែរ ឃើញថា​មាន​ហ្វេ​នៗ​ជាច្រើន បាន​ចូល​ខំ​មិន​សូម​ជូនពរ​ឲ្យ​នាង​ឆាប់​ជាសះស្បើយ​។ ខណៈ​អ្នកខ្លះ​ក៏បាន​លេងសើច​បែប​បញ្ឈឺ​ផងដែរ​ថា «​ហែកកេរ្តិ៍​ប្អូន​ពេក យីអ៊ុន​ដាក់ ជូនពរ​ឆាប់​ជាសះស្បើយ soon soon»៕ ដោយ​៖ លឹម ហុង​

spot_img
×