Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្ត​ច្បាប់​ត្រូវតែ​ស្មើភាព​គ្នា ទោះជា​ឋានៈ​ណាក៏ដោយ ឲ្យ​តែបើ​កបរ​មិន​គោរព​ច្បាប់ គឺ​ត្រូវតែ​ធ្វើការ​ផាកពិន័យ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានបញ្ជាក់​យ៉ាងច្បាស់​ថា ការអនុវត្ត​ច្បាប់​ត្រូវតែ​ស្មើភាព​គ្នា ទោះជា​ឋានៈ​ណាក៏ដោយ ឲ្យ​តែបើ​កបរ​មិន​គោរព​ច្បាប់ គឺ​ត្រូវតែ​ធ្វើការ​ផាកពិន័យ ។​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ដក​ពិសោធន៍​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ប្រចាំ​ខែតុលា ឆ្នាំ​២០២០ ។ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានស្នើ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​គ្រប់​ពេលដែល​បើកបរ ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ របស់លោក​អ្នក​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានបញ្ជាក់​យ៉ាងច្បាស់​ដល់​មន្ត្រី​ចរាចរណ៍​ទាំងអស់ ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ កុំ​ភ័យខ្លាច​ការអន្តរាគមន៍​ណាមួយ ចំពោះ​អ្នក​ដែល​បើកបរ​ខុសច្បាប់ ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ​ក៏មាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោកនាយ នាយរង នាយផ្នែក​ការិយាល័យ ចរាចរណ៍ លោក​អធិការ អធិការរង​ទទួល​ការងារ​ចរាចរណ៍ ។ ជា​កិច្ច​ចាប់ផ្តើម​លោក​វរសេនីយ៍ឯក សែម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ឡើង​អាន​របាយការណ៍​បូកសរុប​លទ្ធផល ស្តីពី​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែតុលា បន្ទាប់​ពីនេះ​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង ទទួល​ផែន​ការងារ​ចរាចរណ៍​បាន​ឡើង​បង្ហាញ​អំពី​បទពិសោធន៍ ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។
​ក្នុងឱកាស​នោះដែរ ក៏មាន​ការចូលរួម​ជា​មតិយោបល់ ពី​សមាជិក​នៃ​អង្គប្រជុំ​ជាពិសេស ប្រធាន​គោលដៅ​ចរាចរណ៍​នានា ដោយបាន​លើកឡើង​ពី​ការអនុវត្ត​ការងារ​ប្រចាំ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​បាន​ជួបប្រទះ ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×