Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងធ្វើជាស្និទ្ធស្នាលជាមួយកូរ៉េខាងត្បូង “បំណងអូសបន្លាយពេលវេលា” សម្រាប់កម្មវិធីនុយក្លេអ៊ែរបស់ពួកគេ

spot_img

មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន កំពុងបង្ហាញភាពស្និទ្ធស្នាលនឹងកូរ៉េខាងត្បូង បំណងអូសបន្លាយពេលវេលាសម្រាប់កម្មវិធី នុយក្លេអ៊ែរបស់ខ្លួន ដើម្បីបញ្ចៀសកង្វល់ដែលថា អាមេរិក នឹងបើកការវាយលុកមកលើប្រទេសខ្លួន។ នេះបើតាមការវាយតម្លៃរបស់អតីតមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង។

លោក Ri Jong Ho អតីតឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើង ប្រចាំចក្រភពអង់គ្លេស បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងនៅឆ្នាំ ២០១៤ ព្រោះតែពុំចង់ឲ្យកូនប្រុសខ្លួនទាំងនោះ ត្រូវរស់នៅក្នុងជីវិត “ទាសករ” ដូចជារូបលោក។ ថ្មីៗនេះលោកបានថ្លែងថា មូលហេតុដែលមេដឹកនាំកូរ៉េខាងជើងបែរជាធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ហើយចូលរួមអូឡាំពិកព្យុងចាង ដោយសារពួកគេបារម្ភពីការវាយលុករបស់អាមេរិកមកលើប្រទេសខ្លួន​ -នេះបើតាម Yonhap។

លោក Ri បានថ្លែងនៅថ្ងៃទី ១៤ ខែកុម្ភៈ នាក្រុងវ៉ាស៊ីនតោនថា គីម ជុងអ៊ុន ខ្លាចថា អាមេរិក និងបំផុសសង្គ្រាមមួយវាយលុកលើប្រទេសខ្លួន ខណៈពេលដែលគាត់កំពុងត្រូវការពេលវេលាដើម្បីសម្រេចរួចរាល់កម្មវិធីនុយក្លេអែរបស់ខ្លួន។

រដ្ឋការប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏កំពុងពិភាក្សាជុំវិញបញ្ហាគប្បីវាយលុកកូរ៉េខាងជើងពេលនេះដែរឬទេ។

លោក Ri បានស្ងើចសរសើរកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីត្រាំ ក្នុងរឿងរ៉ាវបង្ហាញការបំពានសិទ្ធិមនុស្សដែលរបបត្រកូលគីម បង្កឡើង នេះជា “អាវុធ” ខ្លាំងក្លា និងមានប្រសិទ្ធិភាពបំផុត ក្នុងដំណោះស្រាយ ក្នុងឧបទ្វីបនេះ។

៣០ឆ្នាំ កន្លងមកលោក Ri បានធ្វើការក្នុងការិយាល័យលេខ៣៩ របស់បក្សពលករកូរ៉េ ដែលជាស្ថាប័នទទួលបន្ទុករកលុយសម្រាប់របបដឹកនាំត្រកូលគីម។

លោក Ri ថ្លែងទៀតថា គីម ជុងអ៊ុន កំពុងននះននាលចំពោះសម្ពាធដ៏ធ្ងន់ធ្ងរបំផុតនេះ ទាំងសម្ពាធយោធា និងការទូត ហេតុនេះគាត់បានប្រឹងប្រែងសម្រួល និងបង្វែរស្ថានការណ៍៕ ចន្ទ្រា

spot_img
×