Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ជឿ​កុំ​លេង​! អ្នកជំនួញ​សិង្ហ​បុរី​ម្នាក់​ឈ្នះឆ្នោត​រាប់​ភ្លេច ហើយ​ត្រូវ​ម្តងៗ​លានៗ​បាត បន្ទាប់ពី​ទៅ​បួងសួង​នៅ​វត្ត​….

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ខណៈ​បានដឹងថា អ្នកជំនួញ​ជនជាតិ​សិង្ហ​បុរី​ម្នាក់​អាយុ ៤២ ឆ្នាំ បានឈ្នះ​ឆ្នោត​ច្រើនដង ហើយ​សុទ្ធតែ​លានៗ​បាត​ទៀតផង បន្ទាប់ពី​គាត់​បាន​ទៅ​បួងសួង​សុំ​សំណាង នៅឯ​ប្រាសាទ Song Sawoei នៅក្នុង​ប្រទេស​ថៃ​។​

​សារព័ត៌មាន China Press បាន​រាយការណ៍​ថា ចំនួន​ទឹកប្រាក់​ទាំងអស់​ដែល​លោក YC បានឈ្នះ​គឺ​មិន​ច្បាស់​នោះទេ ប៉ុន្តែ​ត្រូវបាន​គេ​និយាយថា មាន​ទឹកប្រាក់​រាប់លាន​បាត​ឯណោះ​។

​លោក YC ដែល​បានរស់នៅ​ក្នុងប្រទេស​ថៃ​អស់​រយៈពេល ២០ ឆ្នាំ មកហើយ បានមក​ស្គាល់​ប្រាសាទ Song Sawoei តាមរយៈ​មិត្តភក្តិ​របស់គាត់​ដែល​បាន​នាំ​គាត់​ទៅកាន់​ទីនោះ ក្នុង​បំណង​ចង់​សុំ​សំណាង​ឈ្នះឆ្នោត​។​

​តែ​យ៉ាងណា លោក YC ដែលជា​មនុស្ស​មិន​ភ្លេច​ប្រភពដើម គាត់​ក៏បាន​សម្រេចចិត្ត​បរិ​ច្ឆា​គ​លុយ ១​លាន​បាត (​ស្មើនឹង​ជាង ៣ ម៉ឺន​ដុល្លារ​) ទៅដល់​ប្រសាទ​ខាងលើ​ផងដែរ​។​

​ជាមួយគ្នានេះ​ផងដែរ ចៅអធិការ​វត្ត​ក៏បាន​មាន​សង្ឃដីកា​ថា ប្រាក់​រិ​ច្ចាគ​ទាំងនោះ នឹងត្រូវ​បាន​យកមកប្រើ​ប្រាស់​សម្រាប់​ការកសាង និង​ជួសជុល​ប្រាសាទ​។​

​គួរ​កត់សម្គាល់ថា កាលពីមុន មាន​មនុស្ស​ជាច្រើន​បាន​យកប្រាក់​ប្រគល់​ទៅឱ្យ​ប្រាសាទ​នេះ បន្ទាប់ពី​ពួកគេ​ឈ្នះឆ្នោត​។ ក្នុងនោះ ស្ត្រី​ថៃ​ម្នាក់​មកពី​ខេត្ត​អាង​ថង (Ang Thong) ដែល​បានឈ្នះ​រង្វាន់​ឆ្នោត​កំពូល​ប្រចាំឆ្នាំ ២០១៧ ក៏បាន​បរិច្ចាគ ២ លាន​បាត​ពី​ការ​ឈ្នះ​របស់​នាង​។ ហើយ​ក្រោយមក​នាង​បានឈ្នះ​ម្តងទៀត​នៅ​ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា ប្រសាទ Song Sawoei មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក Wat Sing នៃ​ខេត្ត Chai Nat និង​មាន​ចម្ងាយ​ធ្វើដំណើរ​តាម​រថយន្ត​ប្រហែល ៣ ម៉ោង ពី​ទីក្រុង​បាងកក​៕ ដោយ​៖ លឹម ហុង​

spot_img
×