Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ស្រវឹងស្រា​និង​ញៀន​ថ្នាំ ទាញយក​ពូថៅ ដេញ​កាប់​បណ្ដាលឱ្យ​មនុស្ស​ចំនួន​៥​នាក់​រងរបួស ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់ ដែល​យក​ពូថៅ​ដេញ​កាប់​មនុស្ស​៥​នាក់ បណ្តាល​ឲ្យ​រងរបួស ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​ហើយ​នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៨ និង​០០​នាទី ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០២០ មាន​ករណី​ហិង្សា​មួយ​កើតឡើង​នៅ​ចំណុច​ម្ដុំ​ស្រា​ផ្តិល ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ក្លឹង សំណាង បាន​យក​ពូថៅ​ដង​ឈើ​ដេញ​កាប់​បណ្ដាលឱ្យ​មនុស្ស​ចំនួន​៥​នាក់​រងរបួស​។​

ភ្លាមៗ​នោះ​ដោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ប្រតិបត្តិការ ដល់​កន្លែងកើតហេតុ បានឃើញ​ជនសង្ស័យ​មាន​អាការ​បាត់បង់​ស្មារតី ស្រែក​ឡូឡា ហើយ​មាន​កាន់​ពូថៅ​នៅ​នឹង​ដៃ ព្រមទាំង​មាន​ជនរងគ្រោះ​ដេក​ដួល​នៅ​នឹង​ដី​ចំនួន​៥​នាក់​ផងដែរ​។ ខណៈ​ពេលនោះ​កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ធ្វើការ​សាកសួរ​។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យដឹងថា ក្រោយពី​កម្លាំង​សាកសួរ​ចម្លើយ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ទាំងអស់នោះ ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ផឹកស្រា និង​ប្រើប្រាស់​គ្រឿងញៀន​បណ្តាលឱ្យ​បាត់បង់​ស្មារតី​។​

​ចំណែក​ជនរងគ្រោះ​ចំនួន​៥​នាក់​៖ ១.​ឈ្មោះ ឡាយ ម៉េង​លាភ ភេទ​ប្រុស អាយុ​៥​ឆ្នាំ រងរបួស​ធ្ងន់ ២.​ឈ្មោះ ញិ​ន វណ្ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រងរបួស​ធ្ងន់ ៣.​ឈ្មោះ ទូច ឡាយ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រង​រួស​ធ្ងន់ ៤.​ឈ្មោះ សេង ចាន់​តារា ភេទ​ស្រី អាយុ​៥១​ឆ្នាំ រងរបួស​ស្រាល ៥.​ឈ្មោះ ទូច ឡុ​ក ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រងរបួស​ស្រាល ជនរងគ្រោះ​ទាំង​៥​នាក់ រស់នៅ​កន្លែងកើតហេតុ​។​

​ដោយ​ផ្អែកលើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ផង​នោះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​ហើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×