Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផន សុ​ផា​រី ព្រលះ​ស្រី​ម្នាក់​ឆាត​មក​ប្តី​ខ្លួន​ចង់​Private ឱ្យ​ប្រយ័ត្ន​អំបិលម្ទេស និង​ផ្តាំ​ប្តី​ថា​…

spot_img

​ម្ទេស​ណា​មិន​ហិ​រ ស្រី​ណា​មិន​ប្រច័ណ្ឌ​! មុននេះ​បន្តិច ផន សុ​ផា​រី ដែលជា​តារា​កំប្លែង និង​ត្រូវជា​កូនស្រី​បង្កើត​របស់​ក្រុម​ល្ខោន​ល្បីឈ្មោះ​ប្រចាំ​ខេត្តតាកែវ ភី សុគ​ន្ធី បាន​បង្ហោះ​សារ​ព្រលះ​នារី​ម្នាក់ ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ក្លែងក្លាយ ឆាត​មក​ប្តី​ខ្លួន​សុទ្ធតែ​រូបអាក្រាត​ដើម្បី​ចង់ Private ឱ្យ​ប្រយ័ត្ន​អំបិលម្ទេស និង​ព្រមាន​ស្វាមី​កុំ​គិត​ចង់​ផ្តេសផ្តាស់ ព្រោះ​ប្រពន្ធ​ម្នាក់នេះ​មិនចេះ​ស៊ី​របស់​រួម​ទេ​។​

​តាមរយៈ​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​អ្នកនាង ផន សុ​ផា​រី បាន​សរសេរ​រៀបរាប់​ដោយ​ហួសចិត្ត​យ៉ាង​ដូច្នេះ​ថា «​សំផឹង​សម័យ​កូ​វីដ​!
​ធ្វើជា​fack acc ហើយ​ឆាត​មកឱ្យ ID line មក​ប្តី​យើង​ដើម្បី​ចង់ private! ចឹ​ង​បាន​ថា មនុស្ស​ស្រី​សម័យនេះ​មួយចំនួន អូស​ច្រឡំ សំផឹង​មួយចំនួន​សម័យ​កូ​វីដ​នេះ​គ្នា​ពិបាក​រកស៊ី​ណាស់ ចាំ​គេ​ទៅរក​ដូចជា​យូរពេក ចូលចិត្ត​ណាស់​អា​ឃើញ​ប្រពន្ធ​គេ​ពោះធំ សរសៃ​ខ្ចី ហើយ​ឆាត​មក​ផ្តល់​សេ​វ៉ា​កម្ម​អី​និង​! ហើយក៏​ចង់​ផ្តាំផ្ញើ​ដល់​ប្តី​សម្លាញ់ អូន​អត់​ចាំបាច់ ហាម​ប្តី​ទេ ព្រោះ​អូន​ឱ្យ​តម្លៃ​ប្តី​ថ្លៃ​ណាស់​សម្រាប់​អូន តែបើ​ថ្ងៃមុខ​បង​លែង​ចង់​ថ្លៃ សូមឱ្យ​ដឹងថា​ប្រពន្ធ​ម្នាក់នេះ​អត់​ចេះ​ស៊ី​របស់​រួមគ្នា​ទេ អូន​ខ្ពើម​ណាស់​ប៊េ​ប៊ី
​តែ​ថ្ងៃនេះ​ចង់​បញ្ជាក់ប្រាប់​មី​អូន​ឯង​បន្តិច​ថា ទៅរក​ណា​បាន​ទៅៗ កុំមក​ភ្លើ​ជាមួយ​បង ស្គាល់​អំបិលម្ទេស​ទេ​នាង​អូន​?»​។​
​ភ្លាមៗ​ស្វាមី​អ្នកនាង ផន សុ​ផា​រី ក៏បាន​បង្ហោះ​រូប​ជុំ​គ្រួសារ​ជាការ​ឆ្លើយតប​ថា «​រកតែ​ពេល​នៅ​ជិត​ប្រពន្ធ​កូន​មិនបាន​ផង មាន​ពេល​ឯណា​ទៅ​ឆាត​ជាមួយ​មនុស្ស សំរាម​សំរាម ស្រឡាញ់​ប្រពន្ធ​ស្រឡាញ់​កូន Phorn Sophary»​។​

​យ៉ាងណាក៏ដោយ ក្រោយ​ការ​បង្ហោះ​បង្ហាញ​ពី​ល្បិច​ស្រី ដែល​ព្យាយាម​ទាក់ទង​ស្វាមី​អ្នកដទៃ​អំឡុង​ភរិយា​គេ​ពពោះ ឬ​កូនខ្ចី ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ចូលមក​ខ​មិន​បញ្ចេញមតិ​ហួសចិត្ត​ជំនួស​អ្នកនាង ផន សុ​ផា​រី និង​ឱ្យ​ប្រុងប្រយ័ត្ន ព្រោះ​មនុស្ស​ស្រី​មួយចំនួន​សម័យនេះ រហ័ស ហើយ​មុខ​ក្រាស់​ណាស់ មាន​អ្នកខ្លះ​ទាក់ទង​ប្តី​គេ​ទាំង​មិន​ញញើត​ប្រពន្ធដើម​គេ សូម្បី​បន្តិច​ហើយ​ថែមទាំង​ឌឺដង​ប្រពន្ធដើម​ទៀត តែ​សំណាង​ហើយ​ដែល​ស្វាមី​អ្នកនាង ផន សុ​ផា​រី មិន​លេង​ចូល​ជាមួយ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×