Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទៃដី​ស្រូវប្រដេញទឹក​ខូចខាត ៨០​ភាគរយ នៅក្នុង​ស្រុក​ត្បូងឃ្មុំ ត្រូវបាន​ស្ដារឡើងវិញ​

spot_img

​ត្បូងឃ្មុំ​៖ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី សហការ​ជាមួយ​លោក​អភិបាលរង​ស្រុក​ត្បូងឃ្មុំ មេឃុំ មេភូមិ បាន​ចុះ​ពិនិត្យ​ការស្ដារ​ឡើងវិញ​នូវ​ស្រូវប្រដេញទឹក​(​ស្រូវ​រដូវប្រាំង​) ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​នូវ​ពេលកន្លងមក ក្នុង​ឃុំ​ទន្លេ​បិទ បឹង​ព្រួល ពាមជីលាំង និង​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​សូមបញ្ជាក់ថា​៖ ជំនន់​ទឹកភ្លៀង​និង​ទឹកទន្លេ​មេគង្គ បណ្តាល​ឲ្យ​ស្រូវ​រដូវប្រាំង​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ឃុំ​ទាំង​៤ ខូចខាត​លើ​ផ្ទៃដី​ចំនួន ៦៦៧​ហិកតា​។ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរ​ក្រសួង​រៀបចំ​ដែនដី នរគ​រូបនីយកម្ម និង​សំណង់ បាន​នាំ​ស្រូវពូជ​ចំនួន ៦៨,៥​តោន ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន ៨១៤ គ្រួសារ ដែលមាន​ស្រូវ​ខូចខាត ធ្វើការ​ស្ដារឡើងវិញ លើ​ផ្ទៃដី​ប្រមាណ ៦២៧​ហិកតា​។​

​តាម​ការចុះពិនិត្យ​និង​វាយតម្លៃ​របស់​ក្រុមការងារ​ពិនិត្យឃើញថា ផ្ទៃដី​ស្រូវ​រដូវប្រាំង​ដែល​រង​ការខូចខាត ត្រូវបាន​ប្រជាពលរដ្ឋ​ភ្ជួរ​រាស់ និង​ព្រោះ​ឡើងវិញ​បាន ៥១០ ហិកតា ហើយ​មានការ​ដុះ​លូតលាស់​ល្អប្រសើរ ក្នុងនោះ​មាន ៖ ១- ឃុំ​ទន្លេ​បិទ មាន​ផ្ទៃដី​ខូចខាត​ចំនួន ១២៧ ហិកតា បាន​ស្ដារឡើងវិញ​ចំនួន ១១៤​ហិកតា ។ ២- ឃុំ​បឹង​ព្រួល មាន​ផ្ទៃដី​ខូចខាត​ចំនួន ១៩៣ ហិកតា បាន​ស្ដារឡើងវិញ​ចំនួន ១១៥ ហិកតា ។ ៣- ឃុំ​ពាមជីលាំង មាន​ផ្ទៃដី​ខូចខាត​ចំនួន ២២០​ហិកតា បាន​ស្ដារឡើងវិញ​ចំនួន ១៩៨ ហិកតា​។ ៤- ឃុំ​ជី​រោទិ៍​ទី​២ មាន​ផ្ទៃដី​ខូចខាត​ចំនួន ៩៣ ហិកតា បាន​ស្ដារឡើងវិញ​ចំនួន ៨៣ ហិកតា​។​

​ទន្ទឹមនឹងនេះ លោក​ប្រធាន​មន្ទីរ​បាន​ណែនាំ​ដល់​លោក​មេឃុំ លោក លោកស្រី​មេឃុំ ជំទប់​ឃុំ និង​មេភូមិ បន្ត​ជួយ​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ បាន​ស្ដារឡើងវិញ​លើ​ផ្ទៃដី​ទាំងអស់ ហើយ​សូម​ឲ្យ លោក លោកស្រី​មេឃុំ និង​មេភូមិ ជួយ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ ឧស្សាហ៍​ចុះ​មើល​ស្រែ ថែទាំ​កុំ​ឲ្យ​មាន​ស្មៅ​ចង្រៃ សត្វល្អិត ដង្កូវ ឬ​កត្តាចង្រៃ​ផ្សេងៗ​បំផ្លាញ​ស្រូវ ឈានទៅ​ការខូចខាត​ជាថ្មីទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×