Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សៅរ៍ ទី​ ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ទាក់ទង​នឹង​ប្រាក់កាស​ឬ​កិច្ចការ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ត្រូវ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ត្រូវតែ​ចងចាំ​ថា​អំឡុង​ពេលនេះ​ធ្វើ​ច្រើន​នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មកវិញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង​នា​ថ្ងៃនេះ​ជាការ​ប្រពៃ​គួរសម​៕

ឆ្នាំឆ្លូវ

រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ជួប​បញ្ហា​តានតឹង​ប៉ុន្តែ​បើ​លោកអ្នក​ខិតខំ​ពុះពារ​តែង​សម្រេច​ជោគជ័យ​ជានិច្ច​។​ការរស់នៅ​ទោះ​ធ្វើ​អ្វីមួយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ផល​អាក្រក់​នោះ​មាន​ច្រើនជាង​ថ្ងៃ​ល្អ​ដែល​ងាយ​ជួប​បញ្ហា​ណាស់​។​

ជំនួញ ៖ ​មានការ​ជឿន​លឿ​ទៅមុខ​តិចតួច​ហើយ​ប្រាក់ចំណូល​ទៀតសោត​រក​គ្រាន់​បង្គ្រប់​ក្រពះ​ក៏ សឹង​ថា​យ៉ាប់​ផង​។

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំខាល

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​ចាត់ចែង​បញ្ហា​អ្វី​តែង​ទទួល​ផ្លែផ្កា​មកវិញ​ដូចនេះ​ជាទី​ពេញចិត្ត​ផង​។​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ក្រុមមនុស្ស​ខ្លាចក្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​ឡើងវិញ​។

ជំនួញ ៖ ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​ហើយ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​ជា​ពេលវេលា​ល្អ​ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ណាស់​ផង ៕

ឆ្នាំថោះ

រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច​ហេតុនេះ​ការប្រកប​ការងារ​អ្វី​តោង​តែ​ចេះ​មើលគេមើលឯង​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ដែល​លោកអ្នក​ត្រូវ​រែកពន់​ផងដែរ​។​ការប្រកប​ការងារ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គប្បី​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ​ថាបើ​ធ្វើ​អ្វីមួយ​ល្អ​ហើយ​ដល់​ថ្ងៃ​ខាងមុខនេះ​អ្វីៗ​ក៏​ល្អ​ទៅជា​មួយ​ដែរ​។​

ជំនួញ ៖ ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕

​ឆ្នាំរោង

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែងមាន​ការជួយ​សហកា​រ​ពី​អ្នកដទៃ​ផង​។

ជំនួញ ៖ ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

​ស្នេហា ៖ ​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ធ្វើការ​ដោះ​ស្រា​​យ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ថែមទៀត​៕

ឆ្នាំម្សាញ់

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​មានការ​ផ្លាស់ប្តូ​រ​អារម្មណ៍​ហើយ​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ចំពោះមុខ​ច្រើន​។

ជំនួញ ៖ ​​មិនមាន​អ្វី​លូតលាស់​ទៅមុខ​ទេ​ពោលគឺ​ផល​ចំណូល​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​ថា​មិន​គ្រាន់​ផង​។ ​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ទៅ​ទិសបស្ចឹម​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

ស្នេហា ៖ ​គូគ្រង​ប្តី​ប្រពន្ធ​វិញ ជួប​រឿង​ប្រឆាំង​គ្នា​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​​ប៉ុន្មាន​ឡើយ​៕

ឆ្នាំមមី

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ប្រែ​មក​ប្រសើរ​ឡើងវិញ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច។

ជំនួញ ៖ ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​ដែរ​កុំ​នាំគ្នា​ដើរ​ពាស​វាលកាល​ប្រយ័ត្ន​ឧ​ប្ប​តិ្ត​ហេតុ​យាយី​៕

ឆ្នាំមមែ

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិនត្រូវ​អួតអាង​ឬ​ច្រងេងច្រងាង​ឡើយ​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​វាយប្រហារ​ដែល​លោកអ្នក​ពិបាក​ទប់ទល់​។​បើ​មាន​បញ្ហា​អ្វី​កើតឡើង​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​យក​បញ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​ទើប​អាច​ឆ្លង​គ្រា​លំបាកៗ​ឬ​សត្រូវ​ចំពោះមុខ​ទៅរួច​។​

ជំនួញ ៖ លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំវក

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​មាន​បញ្ហា​អ្វី​តែង​អាច​ដោះស្រាយ​និង​តែង​ទទួលជោគជ័យ​ជានិច្ច​។​ទោះបីយ៉ាងណា​នៅពេលនេះ​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​លោក​អ្នកធ្វើ​អ្វីៗ​គួរ​មានការ​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​ទើប​ជាការ​ប្រពៃ​។​

ជំនួញ ៖ ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ហើយ​កំពុងមាន​ភាព​សុខដុម​ល្អ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​បំផុត​៕

ឆ្នាំរកា​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ជួបចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

ជំនួញ ៖ មាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​​ល្អ​ណាស់​៕

ឆ្នាំច

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ហើយ​បើ​មានការ​ប្រកបការងារ​តែង​ចាញ់​ប្រៀប​គេ​ផង​។​ក្រៅពីនេះ​លោកអ្នក​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​គប្បី​ចាត់ចែង​ការងារ​ចាស់​ឱ្យ​រួចរាល់​ហើយ​ទើ់ប​ប្រសើរ ពីព្រោះ​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។

ជំនួញ ៖ ទោះ​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច​ក្តី​តែ​យ៉ាងណា​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​មានការ​ជ្រើសរើស​គូស្រករ​ចូរ​ចេះ​ពិនិត្យពិច័យ​បន្តិច​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​ណាស់​៕

ឆ្នាំកុរ

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​ការប្រកប​ការងារ​ឃើញថា​អាច​ជឿនលឿន​ទៅមុខ​ផងដែរ គ្រាន់តែ​ជួប​ភាពរអាក់រអួល​ច្រើន​ចំពោះមុខ​ប៉ុណ្ណោះ​។

ជំនួញ ៖ ​ការចេញ​ធ្វើ​ជំនួញ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ច្រើន​បំផុត​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នា​មិនតិច​នោះឡើយ​៕

spot_img
×