Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាត់ថ្នាក់​ល្អ​របស់​កម្ពុជា ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាលដាល និង​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​-១៩

spot_img

ភ្នំពេញ​៖​លោកជំទាវ ឱ វណ្ណឌី​ន​បាន​ថ្លែងថា​ការវាយតម្លៃ​នេះ​ជា​រឿង​ល្អ ហើយ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​វីរុស​កូ​វីដ​-១៩ បាន​ដោយ​ជោគជ័យ​ផងដែរ​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងថា “​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ចំណាត់​ដ៏​ល្អ​របស់​កម្ពុជា នៅក្នុង​ការគ្រប់គ្រង​ការឆ្លង​រាលដាល និង​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​-១៩ ប៉ុន្តែ​សូម​រំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត និង​ត្រូវតែ​យកចិត្តទុកដាក់​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង​”​។​

​លោកជំទាវ​បាន​សង្កត់ធ្ងន់ថា តាម​ការផ្សព្វផ្សាយ​រប​ស់ ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច នៃ​ប្រទេស​សេ​ណេ​ហ្គា​ល់ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ៣ នៅក្នុង​ចំណោម​ប្រទេស​ចំនួន ១៦៦ នៅលើ​ពិភពលោក ហើយ​កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​នៅ​អាស៊ី ស្តីពី​ការគ្រប់គ្រង​ការឆ្លង​រាលដាល និង​ការគ្រប់គ្រង​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ ពិតមែន ប៉ុន្តែ​យើង​មិនត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត និង​ត្រូវតែ​យកចិត្តទុកដាក់​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង ព្រោះថា​ជំងឺ​កូ​វីដ​-១៩ នៅ​បន្ត​មាន​សន្ទុះ​នៃ​ការឆ្លង​រាលដាល ទាំង​កម្រិត​ពិភពលោក ទាំង​កម្រិត​ប្រទេស​នៅ​អាស៊ាន ពុំទាន់​ថមថយ​នៅឡើយ​ទេ​។

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា ចាប់តាំងពី​ថ្ងៃទី​២៧ ខែមករា រហូតមកដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ៣០៤​នាក់ ដែល​ក្នុងនោះ​មាន ២៩៤​នាក់ ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ (៩៦.៧%) និង​គ្មាន​ករណី​ស្លាប់​ទេ​។​

​លោក​លើកឡើងថា ការគ្រប់គ្រង​សភាពការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ជោគជ័យ​នេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ឡើយ គឺមាន​កត្តា​សំខាន់ៗ​មួយចំនួន ដែល​ជំរុញ​ឱ្យ​កម្ពុជា​ទទួលបាន​នូវ​លទ្ធផល​ជាទី​មោទនៈ​នេះ​រួមមាន ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ទាន់ពេលវេលា ការដឹកនាំ​និង​គ្រប់គ្រង​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត និង​ប្រសិទ្ធភាព​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ប្រព័ន្ធ​សុខាភិបាល​ដែលមាន​ស្រាប់​របស់​កម្ពុជា មាន​សមត្ថ​ភាពសមស្រប អាចធ្វើឱ្យ​កម្ពុជា​យើង​ឆ្លើយតប បាន​យ៉ាង​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ការប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់ និង​ប្រកបដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​មន្ត្រី​សុខាភិបាល អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់​។ ការចូលរួម​គាំទ្រ​អនុវត្ត​យ៉ាងសកម្ម​របស់​ប្រជាពលរដ្ឋ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។ សាមគ្គីភាព​ផ្ទៃក្នុង​របស់​ប្រជាជន​កម្ពុជា​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ស្មារតី សម្ភារ និង​ថវិកា ក្នុង​គោលដៅ​រួម​តែមួយ គឺ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ​។​

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​អាស៊ី និង​លេខ​៣​នៅលើ​ពិភពលោក (​ក្នុង ចំណោម​១៦៦​ប្រទេស​) ជា​ប្រទេស​ដែលមាន​ស្ថានភាព​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់​ពី​ជំងឺ​បានល្អ​ជាងគេ​។ នេះ​បើតាម​របាយការណ៍ Le Bureau de Prospective Economique របស់​ប្រទេស​សេ​ណេ​ហ្កា​ល់ ស្តីអំពី​ស​ន្ទ​ស្សន៍ នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ៖បញ្ញាស័ក្តិ

spot_img
×