Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះ​តៃវ៉ាន់ នឹង​ចាប់ផ្តើម​សាងសង់​នាវាមុជទឹក​ថ្មី នៅ​សប្តាហ៍​ក្រោយ​

spot_img

​កោះ​តៃវ៉ាន់​នឹង​ចាប់ផ្តើម​ធ្វើការ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​កសាង​នាវាមុជទឹក​ថ្មី​ដែល​អភិវឌ្ឍ​ក្នុងស្រុក​ចំនួន ៨ គ្រឿង ដែលជា​គម្រោង​រយៈពេល​វែង ដើម្បី​ពង្រឹង​ការការពារ​កោះ​នៅ​ចំពោះមុខ​យោធា​ទំនើបៗ របស់​ចិន​។​
​កោះ​តៃវ៉ាន់​ដែលជា​កោះ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដែល​ចិន​អះអាងថា​ជា​ទឹកដី​របស់ខ្លួន ឥឡូវ​មាន​នាវាមុជទឹក​ចំនួន ៤ គ្រឿង ហើយ​មិនមាន​ការប្រកួត​ណាមួយ​រវាង​កោះ​តៃវ៉ាន់ និង​កង​នាវា​របស់​ចិន​នោះទេ ដែល​នាវាមុជទឹក​ចំនួន ៤ គ្រឿង អាច​បាញ់​អាវុធ​នុយក្លេអ៊ែរ​បាន​។​

​នាវាមុជទឹក​ដំបូង​គេ​រំពឹងថា​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ២០២៤ ។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី Xavier Chang បាន​និយាយថា​គម្រោង​នេះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការធ្វើ​ទំនើបកម្ម​យោធា​និង​ស្វ័យការពារ​ខ្លួន​របស់​ប្រធានាធិបតី Tsai Ing-wen ។ លោក​ចាង​បាន​និយាយថា “​នេះ​តំណាងឱ្យ​ព្រឹត្តិការណ៍​ប្រ​វ​តិ្ត​សាស្ត្រ​សំខាន់​ថ្មី​មួយទៀត នៅក្នុង​ផែនការ​ផលិតកម្ម​នាវា​មុជទឹក​ជាតិ​” ។​

​កោះ​តៃវ៉ាន់​បាន​រង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ពី​កងកម្លាំង​ចិន ដែល​បាន​បង្កើន​សកម្មភាពរ​បស់​ពួកគេ​នៅក្បែរ​កោះ​នេះ ក្នុងឱកាស​បញ្ជា​ការហោះ​ហើរ​យន្តហោះ​ចម្បាំង​ឆ្លងកាត់​ខ្សែបន្ទាត់​ដែល​រសើប​របស់​តៃ​វា់ន់​៕
​ប្រភព​៖ រ៉​យ​ទ័​រ
​ដោយ​៖CEN​

spot_img
×