Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Jetstar Asia នឹង​ប្រតិបត្តិ​ការហោះហើរ​ឆ្លងកាត់​តាមរយៈ​ប្រទេស​សិង្ហ​បុរី​ទៅកាន់ ៦ ទីក្រុង​

spot_img

​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី Jetstar Asia នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការហោះហើរ​ឆ្លងកាត់ អាកាសយាន​
​ដ្ឋា​ន​ចាង​ងី​ចាប់ពី​ថ្ងៃទី ១ ធ្នូ​នេះ​តទៅ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ទី ៤ ចាប់ផ្តើម​ប្រតិបត្តិ​ការហោះហើរ​នៅពេលដែល​ប្រទេស​សឹង្ហ​បូរី​បើក​ព្រំដែន​ជា​បណ្តើរៗ ។​

​អ្នកដំណើរ​ពី បាងកក​, ហូជីមិញ​, ហ្សា​កាតា​, គូ​ឡា​ឡាំ​ពួ​, ប៉េ​ណាំង និង​ភ្នំពេញ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​សឹង្ហ​បុរី​ទៅ​ទិសដៅ​ចំនួន​ប្រាំបួន​ទៀត ដែល​បម្រើ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ ប្រសិនបើ​ការតភ្ជាប់​របស់​ពួកគេ​មាន​រយៈពេល ៤៨ ម៉ោង​។​

​ចាប់តាំងពី​ថ្ងៃទី ២ មិថុនា អ្នកធ្វើដំណើរ​ត្រូវបាន​អនុញ្ញាតឱ្យ​ឆ្លងកាត់​អាកាសយានដ្ឋាន Changi ដោយ​អនុវត្តិ​វិធានការ​បង្ការ​ការពារ​ជំងឺ​កូ​វីដ​១៩ ។
​រហូតមកដល់​ពេលនេះ​ជើងហោះហើរ​ឆ្លងកាត់​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៣ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​អ៊ែ​រឡាញ​គ្រុប ដែល​រួមមាន SIA, SilkAir និង Scoot​។

​ក្រុមហ៊ុន​អាកាសចរណ៍ Jetstar Asia បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា អ្នកដំណើរ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ពួកគេ​ត្រូវតែ​បំពេញ​តាម​ល័​ក្ខ​ខណ្ឌ​តម្រូវ​សម្រាប់​ទិសដៅ​របស់​ពួកគេ​។

​នៅ​កន្លែង​ចុះឈ្មោះ​អ្នកដំណើរ​នឹង​ទទួលបាន​ខ្សែដៃ​ដែល​ពួកគេ​តម្រូវឱ្យ​ពាក់​នៅ​គ្រប់​ដំណើរ​របស់​ពួកគេ​ដើម្បី​សម្គាល់​ពី​អត្តសញ្ញាណ​អ្នកដំណើរ ដែល​ងាយស្រួល​ដល់​បុគ្គលិក​អាកាសយានដ្ឋាន​និង​អាកាសចរណ៍​។
​នៅពេល​មកដល់​សិង្ហ​បុរី​បុគ្គលិក​អាកាសយានដ្ឋាន​នឹង​ជួយ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់ ហើយ​ណែនាំ​ពួកគេ​ទៅកាន់​តំបន់​មួយ​ឬ​សណ្ឋាគារ​ឆ្លងកាត់​។ អ្នក​ដែលមាន​ពេលវេលា​ត​ភ្ជាប់​ហៀបនឹង​ចេញដំណើរ​ត្រូវ​នាំទៅ​ច្រក​ចេញដំណើរ​ដោយផ្ទាល់​។​
​នៅពេល​យន្តហោះ​ហៀបនឹង​ចេញដំណើរ អ្នកដំណើរ​ទាំងអស់​នឹង​ត្រូវបាន​អមដំណើរ​ទៅ​ច្រកចេញ​ដំណើរ​របស់​ពួកគេ​ហើយ​ទៅ​តំបន់​កំណត់​មួយ ពី​កន្លែង​ដែល​ពួកគេ​នឹង​ឡើង​ជិះ​យន្តហោះ​បន្ទាប់ពី​អ្នកដំណើរ​ផ្សេងទៀត​។​

Jetstar Asia បាន​និយាយថា វិធានការណ៍​ទាំងនេះ នឹងមិន​អនុវត្ត​ចំពោះ​អ្នកដំណើរ​ឆ្លងកាត់​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​វៀតណាម​នោះទេ ខណៈដែល​ប្រទេស​សិង្ហ​បុរី​បាន​ដក​ការ​រឹតត្បិត​ព្រំដែន​រវាង​អ្នកដំណើរ​មកពី​ប្រទេស​វៀតណាម​។​
​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​មកដល់​ប្រទេស​សឹង្ហ​បុរី​ត្រូវ​ពាក់​ម៉ាស់​ការពារ​គ្រប់ពេលវេលា​និង​អនុវត្ត​ការ​គម្លាត​សង្គម​៕
ប្រភព​៖ CNA
​ដោយ​៖CEN​

spot_img
×