Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ល្បី​ក្លាយជា​សេដ្ឋី​ដោយសារ​លក់​អាច​ម៍ផ្កាយ​ធ្លាក់​ពីលើ​មេឃ ស្រាប់តែ​ពេលនេះ គាត់​សម្តែង​ការខកចិត្ត​ជាខ្លាំង ព្រោះតែ​…

spot_img

​កាលពីពេល​ថ្មីៗ​នេះ ព័ត៌មាន​បាន​ផ្ទុះឡើង​ថា បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ បាន​ក្លាយជា​សេដ្ឋី​មួយ​រំពេច បន្ទាប់ពី​លក់​អាច​ម៌​ផ្កាយ​ដែល​បាន​ធ្លាក់​ពីលើ​មេឃ ចំ​លើ​ដំបូលផ្ទះ​របស់គាត់​។ គេ​និយាយថា តម្លៃ​ដែល​គាត់​ទទួលបាន​គឺ ៧,៦ លាន​រីង​ហ្គី​ដ (​ស្មើនឹង ១.៨៥ លាន​ដុល្លារ​) ប៉ុន្តែ វា​មិនមែនជា​ការពិត​នោះទេ ព្រោះថា​ការរៀបចំ​របស់គាត់​ជាមួយ​អ្នកឯកទេស​ខាង​ឧតុនិយម លោក Jared Collins គឺ​ខុសគ្នា​ស្រឡះ​។​

​យោងតាម​តាម​សារព័ត៌មាន BBC បាន​ចុះផ្សាយ​ឲ្យ​ដឹងថា បុរស​ឥណ្ឌូណេស៊ី លោក Josua Hutagalung អាយុ ៣៤ ឆ្នាំ បាន​ចែករំលែក​ការខកចិត្ត​របស់គាត់​នៅពេល​ដឹងថា​គាត់​បាន​លក់​អាចម៍ផ្កាយ​ក្នុងតម្លៃ​ទាប​ជាង​តម្លៃពិត​ប្រាកដ ដែល​គាត់​បានបញ្ជាក់​ទៅដល់​សារព័ត៌មាន គឺ​ក្នុងតម្លៃ​ត្រឹមតែ ៥៧,៦៦០ រីង​ហ្គី​ដ (​ស្មើនឹង ១,៤០០០ ដុល្លារ​) ហើយ​គាត់​មាន​អារម្មណ៍​ថា​លក់​ចាញ់បោក​គេ​។

​លោក Josua បាន​និយាយថា​៖ «​លោក Jared គ្រាន់តែ​ជា​មនុស្ស​កណ្តាល ហើយ​មិនមែនជា​អ្នកទិញ​អាចម៍ផ្កាយ​ដែល​ត្រូវបាន​គេ​និយាយថា​មានតម្លៃ ៧,៥៦ លាន​រីង​ហ្គី​ត ទេ​។ ខ្ញុំ​ត្រូវបាន​គេ​បោក​ហើយ ខ្ញុំ​ខកចិត្ត​ខ្លាំងណាស់ នៅពេល​បានលឺ​ព័ត៌មាន​ពី​បណ្តាញសារព័ត៌មាន​ចក្រភព​អង់គ្លេស បាន​កំពុង​ហៅ​ខ្ញុំ​ថា​ជា​អ្នកមាន​នោះ​។ ខ្ញុំ​តក់ស្លុត​ណាស់ ដែល​តម្លៃ​នោះ (​ជិត​២​លាន​ដុល្លារ​) មិនមែន​មកលើ​រូបខ្ញុំ​។ ទោះជា​យ៉ាងណា ខ្ញុំ​បាន​លក់​វា​ក្នុងតម្លៃ ២០០ លាន​រូពី (៥៧,៦៦០ រីង​ហ្គី​ដ​) ស្មើនឹង ១,៤០០០ ដុល្លារ ប៉ុណ្ណោះ​”​។​

Josua ក៏បាន​បន្ថែមថា ចំនួន​ទឹកប្រាក់​ដែល​លក់បាន​នោះ បាន​ចំណាយ​រួចហើយ ដោយ​គាត់​បាន​បរិច្ចាគ​មួយចំនួន​ទៅ​ឲ្យ​អ្នកក្រីក្រ ក្មេង​កំព្រា ព្រះវិហារ និង​ជួល​ជួល​កន្លែង​បញ្ចុះសព​ឪពុកម្តាយ​របស់គាត់​។​

​សំណាង​ណាស់ ដែល​គាត់​បាន​លក់​អាច​ម៌​ផ្កាយ​នោះ​ត្រឹមតែ ១.៨ គីឡូក្រាម ក្នុង​ទម្ងន់​សរុប ២.២ គីឡូក្រាម​។

​គាត់​ក៏បាន​បញ្ជាក់ថា បំណែក​បន្ថែម​នៃ​អាចម៍ផ្កាយ​នោះ ខ្ញុំ​បាន​ផ្តល់ទៅឱ្យ​សមាជិកគ្រួសារ មួយចំនួន​ធ្វើ​ចិញ្ចៀន ហើយ​សម្រាប់​ខ្លួន​ខ្ញុំៗ រក្សាទុក ៥ ក្រាម​។ ខ្ញុំ​នឹងមិន​លក់​បំណែក​នៅសល់​ទៀតឡើយ ទោះបី​ជាមាន​នរណាម្នាក់​ផ្តល់​តម្លៃ​ខ្ពស់​យ៉ាងណាក៏ដោយ​។​

​លោក Joshua ក៏បាន​ចែករំលែក​ឲ្យ​ដឹងថា គាត់​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​លឺ​សម្លេង​គ្រាប់បែក​ផ្ទុះ ហើយ​ដំបូង​គាត់​មាន​អារម្មណ៍​ភ័យខ្លាច នៅពេល​ចូលទៅ​ជិត​វត្ថុ​ដែល​បាន​ធ្លាក់​នោះ​។ គាត់​បន្ទាប់មក បាន​រកឃើញថា​វា​ជា​អាច​ម៍ផ្កាយ ដែល​បាន​បង្ក​ឲ្យ​ដំបូលផ្ទះ​របស់គាត់​ធ្លុះ ហើយ​វា​ក៏បាន​ធ្លាប់​កប់​ទៅក្នុង​ដី​ជម្រៅ ១៥ សង់ទីម៉ែត្រ​។ គាត់​បន្តថា​៖ «​ខ្ញុំ​បាន​លើក​វា​ឡើង ហើយ​វា​ក្តៅ​ឧ​ណ្ឌៗ​»៕ ដោយ​៖ លឹម ហុង​

spot_img
×