Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ឆ្លង​ស្តុ​ប​ជិត​ផុត​ក៏​ត្រូវបាន​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ទៀត​មក​បុក​ចំពាក់​កណ្ដាល​ទ្វារ​ពេញទំហឹង​រួច​ខ្ទាត​ទៅ​ផ្ទប់​នឹង​បង្គោល​ភ្លើង​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​

spot_img

​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​មួយគ្រឿង​ឆ្លង​ស្តុ​ប​ជិត​ផុត​ក៏ត្រូវ​បាន​រថយន្ត​ព្រូស​មួយគ្រឿង​ទៀត​មក​បុក​ចំពាក់​កណ្ដាល​ទ្វារ​ពេញទំហឹង​រួច​ខ្ទាត​ទៅ​ផ្ទប់​នឹង​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ។ ចំណែកឯ​តៃកុង​រថយន្ត​ទាំងសងខាង​មិនមាន​រងរបួស​នោះទេ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១២ និង​៣០ នាទី​យប់​ឈានចូល​ថ្ងៃ​សៅរ៍​ទី ២១ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ ២៤០ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BH 4556 បើកបរ​គ្នា​ពី​នាក់​ក្នុងទិសដៅ​ពី​កើតមក​លិច ពេលមកដល់​ភ្លើងស្តុប​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​គេ​ឃើញ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ក្រហម​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2 AY 9579 បើកបរ​ដោយ​បុរស​ខាងលើ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​ព្រូស​ពណ៌​ស​ពេញទំហឹង​រួច​ខ្ទាត​ទៅ​ផ្ទប់​បង្គោល​ភ្លើង​រង​ការខូចខាត​រថយន្ត​ទាំងសងខាង​ស្ទើរ​ទាំងស្រុង ។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការគ្នាជាមួយ​នឹង​ជំនាញ​ចុះមក​ដល់​រួច​ក៏​ពិនិត្យឃើញថា​រថយន្ត​ទាំងពីរ​គ្រឿង​មិនមាន​ការ​ប៉ះពៀរ​ទៅលើ​ទ្រព្យសម្បត្តិ​រដ្ឋ​រួច​បានធ្វើ​លិខិត​ដឹងឮ​ប្រគល់​រថយន្ត​ទាំងពីរ ឱ្យទៅ​ជនរងគ្រោះ​វិញ​។ ចំណែក​ជនរងគ្រោះ​ព្រមយក​រថយន្ត​ទៅ​ជួសជុល​រៀងខ្លួន​៕​ដោយ​៖ សា​មេ​ត​

spot_img
×