Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះទៅ​កាន់​ខេត្ត​គោលដៅ​ចំនួន​៥ ក្នុង​គោលបំណង ពិនិត្យ និង​ចុះ​ពិនិត្យមើល​លទ្ធផល នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​សៅរ៍ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ វេ​ង សាខុន អមដំណើរ​ដោយ​សហការី​បាន​អញ្ជើញ​ចេញ ដំណើរ​បំពេញបេសកកម្ម​រយ​:​ពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី ២៣ ខែវិច្ឆិកា ទៅកាន់​ខេត្ត​គោលដៅ​ចំនួន​៥ គឺ​ខេត្ត​កំពង់​ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ក្នុង​គោលបំណង​សំខាន់​៣ គឺ​ទី​១-​ពិនិត្យ និង​ចុះ​ពិនិត្យមើល​លទ្ធផល​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ ក្រោយពី​ប្រជាកសិករ​ទទួលបាន​ស្រូវពូជ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កន្លងទៅ ទី​២- ពិនិត្យ​ស្ថានភាព​ប្រភពទឹក​នៅលើ​ទីតាំង​ដែល​បាន​ស្តារ និង​ការព្យាករណ៍​ការប្រើប្រាស់​ទឹក​ដល់​ការប្រមូល​ផល ទី​៣-​ពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព​ពូជស្រូវ (​អត្រា​ដំណុះ​គ្រាប់​) ដើម្បី​ទុកជា​ទឡ្ហីករណ៍​សម្រាប់​ការ ស្រាវជ្រាវ និង​ផលិត​ពូជស្រូវ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ទាំង​ក្នុង​ស្ថានីយ​ន៍​រដ្ឋ ក្រុមហ៊ុន ឯកជន និង​សហគមន៍​កសិកម្ម នាពេល​អ​នា​គត់​។​

​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នៅ​ខេត្តកំពង់ឆ្នាំង ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ស្តារ​ផលិតកម្ម​ស្រូវ​ឡើងវិញ​របស់​បងប្អូន​ប្រជាកសិករ​នៅ​ឃុំ​គោក​បន្ទាយ ស្រុក​រលៀប្អៀ និង​នៅ​សង្កាត់​កំពង់ឆ្នាំង​។

​ជារួម​បងប្អូន​ប្រជាកសិករ​កំពុង​ញាប់ដៃ​ញាប់ជើង ព្រោះស្រូវ​ឲ្យ​បាន​ទាន់ពេលវេលា​។ តាម​ការបញ្ជាក់​ពី​បងប្អូន​ប្រជាកសិករ​ថា​ពូជ​ដែល​ទទួលបាន​មាន​ដំណុះ​ល្អ ហើយ​សង្ឃឹមថានឹង​ទទួលបាន​ផល​ល្អ​។

​តាមរយ​:​ឯកឧត្តម​រដ្ឋមន្ត្រី​បងប្អូន​ប្រជាកសិករ​បាន​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​ជា​ពូជស្រូវ​របស់​សម្តេច​តេ​ជោ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចូលរួម​អបអរ​ចំពោះ​សមកម្ម​ភាព​ដ៏​រស់​រវើករ​បស់បង​ប្អូន​ប្រជាកសិករ​ក្នុងការ​ស្តារ​ផលិតកម្ម​ស្រូវ​ឡើងវិញ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា​ពួកគាត់​បាន​យកចិត្តទុកដាក់​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ​បាន​ទាន់ពេលវេលា ហើយ​សង្ឃឹមថា​ពួកគាត់​នឹង​ទទួលបាន​ផ្លែផ្កា​ដូច​ការរំពឹងទុក​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​បងប្អូន​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​ទឹក និង​ឧស្សាហ៍​ចុះ​ស្រែ​ដើម្បី​មើលថែទាំ និង​ការពារ​សត្វ​ចង្រៃ​ផ្សេងៗ កុំ​ឲ្យ​មក​បំផ្លាញ​ស្រូវ​។

​សូមបញ្ជាក់​ជូន​ថា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រុម​កា​ងារ​រាជ​ដ្ឋា​ភិ​បាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង បាន​នាំយក​ពូជស្រូវ​ចំនួន ១៧១​តោន​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មក​ចែកជូន​បងប្អូន​ប្រជាកសិករ​។ មន្ទីរ​បាន​ឲ្យ​ដឹងថា​លទ្ធផល​នៃ​ការស្តារ​ដំណាំ​ស្រូវ​នៅតាម​បណ្តា​ស្រុក ក្រុង​ទាំង​៦ គិត​មកទល់ពេលនេះ​សម្រេចបាន​ចំនួន ៤៦៦​ហិកតា​នៃ​ផ្ទៃដី​ខូចខាត​ចំនួន ១.៧៩២ ហិកតា ហើយ​កំពុង​បន្ត​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​លើ​ផ្ទៃដី​ដែល​នៅ​សេសសល់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×