Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​​នៅ​ក្នុង​បុរី​ពិភព​ថ្មីចំការដូង​ខណ្ឌដង្កោ​

spot_img

ភ្នំពេញ​ ៖​ ឆេះផ្ទះល្វែងក្នុងបុរីពិភពថ្មីចំការដូង ប៉ុន្ដែមិនបានរីករាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ ដោយកម្លាំងសមត្ថកិច្ចចេញជួយអន្ដរាគមន៍ទាន់ពេល ដោយគ្រាន់តែបំផ្លាញទ្រព្យសម្បតិ្ដ អស់មួយចំនួនប៉ុណ្ណោះ។ ដោយឡែក សម្រាប់មូលហេតុវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សន្និដ្ឋានជំហ៊ានដំបូងថា អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

ហេតុការណ៍នេះកើតឡើងនៅ​វេលា​ម៉ោង​២១​និង​២០​នាទី​ ថ្ងៃ​ព្រ​ហ​ស្បត៍​ ​​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ​ក្នុង​បុរី​ពិភព​ថ្មី​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។

​មន្ត្រី​ការិយាល័យ​អគ្គិ​ស​ភ័យ​បាន​ឲ្យ​ដឹង​ថា​ម្ចាស់ផ្ទះ​មិន​នៅ​ មូលហេតុ​ ឆ្លង​ចរន្តអគ្គិសនី​។​ ផ្ទះថ្ម​បេតុង​ទំហំ​៤​ម៉ែត្រ​គុណ​១២​ម៉ែត្រ​។​ សម្ភារៈ​ខូចខាត​ឆេះ​ម៉ូតូ​២​គ្រឿង​នឹង​សម្ភារៈមួយ​ចំនួន​។

​ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​ ២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ ២​គ្រឿង​ ស្មើនឹង​ ៨​ម៉ែត្រគូប​ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×