Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​សុខភាព​ពិភពលោក កោតសរសើរ​លើ​ភាពជោគជ័យ នៃ​ការឆ្លើយតប​នឹង​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា កន្លងទៅនេះ

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០២០ បានចេញ​សារ​អបអរសាទរ និង​កោតសរសើរ​កម្ពុជា របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង​សារ​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​។​

​នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​វេជ្ជបណ្ឌិត តាក់​កឺ​ស៊ី កា​សៃ (Dr. Takeshi Kasa, អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ខាងលិច និង ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន (Dr. Li Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​ផ្ញើ​សារ​តាមរយៈ បណ្តាញ​ទំនាក់ទំនង​ធ្វី​តទី (Twitler) របស់​ពួកគាត់ (​មានភ្ជាប់​ជូន​ខាងក្រោម​នេះ​ស្រាប់ ) សំដែង​នូវ​ការចូលរួម​អបអរសាទរ និង​កោតសរសើរ​កម្ពុជា ដែល​បាន​ឆ្លើយតបបាន​យ៉ាង​ល្អប្រសើរ​ចំពោះ ព្រឹត្តិការណ៍ ៣​វិច្ឆិកា​” កន្លងទៅនេះ ដោយមាន​មេដឹកនាំ​ឆ្លើយតប​ខ្លាំង​ជា​គំរូ​ក្នុង​សុខភាព​សាធារណៈ និង​បុគ្គល​ជា​អ្នក​អនុវត្តន៍ ដែល​បាន​រក្សា​កម្ពុជា​ឲ្យ​មាន​សុវត្ថិ​ភាពល្អ​ពិការ​ចម្លង​វីរុស​កូ​វីដ​-១៩ តាមរយៈ​ការធ្វើសកម្មភាព បាន​រហ័ស​ក្នុងការ​រុករក​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩​។ ការឆ្លើយតប​រហ័ស និង​ធ្វើ​អន្តរាគមន៍​ចំណុច បានល្អ​ប្រសើរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×