Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា បាន​ងើប​ល្អប្រសើរ​ឡើងវិញ ក្រោយ​មានការ​ធូរស្បើយ​ពី​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ វិស័យ​ដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា ដែលជា​ឧស្សាហកម្ម​មួយ​ក្នុងចំណោម​ឧស្សាហកម្ម​ជាច្រើន បាន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដោយបាន​កាត់បន្ថយ​សេវា​ដឹកជញ្ជូន​រហូតដល់ ៧០ ភាគរយ ខណៈដែល​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​នៅ​កម្ពុជា បាន​បិទ​ស្ទើរតែ​ទាំងស្រុង​ប្រមាណ​៩៦%​។​

​លោក ជា ចាន់​ដា​រា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា បានឱ្យដឹងថា ចាប់តាំងពី​កូ​វីដ​១៩​ចូលមក វិស័យ​ដឹកជញ្ជូន​ទំនិញ​មានការ​ធ្លាក់ចុះ​។ បញ្ហា​ធ្លាក់ចុះ​ដោយសារ ពេល​ទំនិញ​ត្រូវបញ្ជូន​ចេញ ប្រទេសក្រៅ​មួយចំនួន​អត់​ទទួល​ទេ​។ បញ្ហា​មួយទៀត អ្នក​ដែល​បាន​បញ្ជារ​ទិញ​ហើយ ខ្វះ​គ្រឿង​បន្ទាប់បន្សំ​។ ទោះជា​យ៉ាងណា ចាប់តាំងពី​ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា​បាន​ថយចុះ ការដឹកជញ្ជូន​ទំនិញ ក៏​ចាប់ផ្តើម​កើន​ឡើងវិញ​ផងដែរ​។​

​លោក ជា ចាន់​ដា​រា បន្តថា បច្ចុប្បន្ននេះ ការដឹកជញ្ជូន​ទំនិញ​ចេញចូល​ប្រទេស​កម្ពុជា បាន​ងើប​ល្អប្រសើរ​ឡើងវិញ​ហើយ ខណៈ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​បាន​ឡើងថ្លៃ​។​
​ពាក់ព័ន្ធ​ជាមួយនឹង​តម្លៃ នៃ​ការដឹក​ទំនិញ​នេះ លោក បាន​បន្ត​ឱ្យដឹងថា ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ មានការ​ឡើងថ្លៃ បើ​ធៀប​នឹង​មុនពេល​មានការ​ផ្ទុះឡើង នៃ​វី​រ៉ុ​ស​កូ​វីដ​-១៩ ដោយសារ​មាន​តម្រូវ​ការដឹក​ច្រើន​។ ប៉ុន្តែ​ការដឹកជញ្ជូន​តាមផ្លូវ​គោក មិនមាន​ការឡើង​ថ្លៃ​នោះទេ​។​

​ជាមួយគ្នានេះ អ្នកជំនាញ​ក្នុង​វិស័យ​ដឹកជញ្ជូន បាន​អះអាងថា រដ្ឋាភិបាល​បានផ្តល់​អាទិភាព​ដល់​វិស័យ​មួយចំនួន ដូចជា​សហគ្រាស​ធុន​តូច​និង​មធ្យម និង​សេវាកម្ម​ទេសចរណ៍​ជាដើម ក្នុង​ការទទួល​បានកា​រ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ការបន្ធូរបន្ថយ​តម្រូវការ​មួយចំនួន ប៉ុន្តែ​មិនបាន​ផ្ដល់​ដល់​វិស័យ​ដឹកជញ្ជូន ដែលជា​ឧស្សាហកម្ម​មួយ ក្នុងចំណោម ឧស្សាហកម្ម​ជាច្រើន ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ផងដែរ​នោះទេ​។
​គួរ​បញ្ជាក់ថា ការដឹកជញ្ជូន​ទំនិញ​របស់​កម្ពុជា តាមរយៈ​កំពង់ផែ​នានា ភាគច្រើន​គឺជា​ផលិតផល​កសិកម្ម សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច ក៏ដូចជា​ផលិតផល​វត្ថុធាតុដើម​៕
​ដោយ​៖CEN


spot_img
×