Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ជិត ៥០​គីឡូក្រាម បញ្ជូនទៅ​សាលាដំបូង​រាជធានី​

spot_img

​ភ្នំពេញ​៖ នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ជិត ៥០​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដម​សេនិយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ២១​និង​០០​នាទី កម្លាំង​ជំនាញ​(​ក​១០)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុ​ត្ស​សត្យា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហៀ​ប ដា​រ៉ាត់ នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅ​បង្ក្រាប​នៅ​ចំណុច​ក្បែរ​ស្ថា​នី​ប្រេង​ឥន្ទៈ តូ​តា​ល់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ ប៉ាន់ ប៉េ​រ៉ា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ។ វត្ថុតាង​ចាប់យក​បាន ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ២​កញ្ចប់​តូច ទម្ងន់​ប្រមាណ​១០០​ក្រាម​។​

​បន្ទាប់​មកដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​វេលា​ម៉ោង​ប្រហែល​១២​និង​៥​នាទី កម្លាំង​សមត្ថកិច្ច​យើង បាន​បន្ត​ទៅធ្វើ​ការឆែកឆេ​រ​បន្ទប់​ជួល​គ្មាន​លេខ ស្ថិតក្នុង​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលជា​កន្លែង​រក្សាទុក​គ្រឿងញៀន​។ លទ្ធផល​ចាប់យក​វត្ថុតាង សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ៤៧៧៨០.៨៧​ក្រាម​។ អ៊ិ​ច​ស្តា​ស៊ី​(MDMA) ៣០២.៨១​ក្រាម​។ នី​មេ​តា​ហ្សេ​ប៉ា​ម ៧៧.០៤​ក្រាម​។ វត្ថុតាង​ចាប់យក​សរុប​រួម​៖ ទម្ងន់ ៤៨១៦០,៥៤​ក្រាម ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​បន្ត​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×