Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនបរទេស​ម្នាក់​វាយ​បំផ្លិចបំផ្លាញ​ម៉ាស៊ីន និង​ទ្វារ​ទូរ​អេ​ធី​អ៊ឹម របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ករណី បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​(​ទូ​ATM) ត្រង់ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​១១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែលជា​ប្រធាន​សាខា​ធនាគារ​ភ្នំពេញ​ពាណិជ្ជ សាខា​ផ្សារ​ថ្មី ពាក់ព័ន្ធ​ករណី បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​(​ទូ​ATM) ត្រង់ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​១១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​ដោយមាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ការិយាល័យ​ព្រ​ហ្ឌ​កំរិត​ស្រាល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ាល់ សុធី អនុប្រធាននាយកដ្ឋាន​ទទួល​ផែន បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ឈានដល់​ការកំណត់​មុខ និង​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ CHRISTOPER TERENCE BOWMAN ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ ៥៦៥៨៦២២១៥ ត្រង់ចំណុច សណ្ឋាគារ​អា​ខ្វា​រៀស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មកកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​យកមក​ធ្វើការ​សាកសួរ ។​

​ឆ្លងតាម​ការសាកសួរ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន វាយ​បំផ្លិចបំផ្លាញ​ម៉ាស៊ីន និង​ទ្វារ​ទូ​អេ​ធី​អ៊ឹម របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ពិតប្រាកដ​មែន ។

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×