Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រី សុ​ផានិត លើក​ម្រាមដៃ​១០​សំពះ​សុំ​ការលើកលែងទោស​ពី​ប្អូនស្រី​បង្កើត ទ្រី ដា​ណា ទាំង​ទឹកភ្នែក​

spot_img

​មុននេះ​បន្តិច ទ្រី សុ​ផានិត ដែល​ត្រូវជា​បងស្រី​បង្កើត​អ្នកលក់​ឡេ​អន​ឡាញ​ដ៏​ល្បីឈ្មោះ​និង​ត្រូវជា​ម្ចាស់​ហាង​ពេជ្រ ទ្រី ដា​ណា បាន​បង្ហោះ​វីដេអូ​ឡាយ​លើក​ម្រាមដៃ​១០​សុំទោស​ទៅកាន់​ប្អូនស្រី​បង្កើត​របស់ខ្លួន និង​សុំ​ការយោគយល់​អធ្យាស្រ័យ​លើកលែងទោស​នូវ​កំហុស​ដែល​ខ្លួន​ធ្លាប់បាន​សាង​កន្លងមក​ទៅកាន់​ប្អូនស្រី​។​

​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចហើយ ចំពោះ​រឿងរ៉ាវ​ដ៏​កក្រើក​ពេញ​បណ្តាញ​សង្គម​កាលពីពេល​កន្លង​ទៅ ទាក់ទង​នឹង​ករណី​អ្នកស្រី ទ្រី សុ​ផានិត ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តាម​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​របស់​តុលាការ​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០» ដោយ​ដើមបណ្តឹង​ត្រូវជា​ប្អូនស្រី​បង្កើត គឺ​អ្នកស្រី ទ្រី ដា​ណា​។ តែដោយសារ​មាន​បញ្ហា​សុខភាព​អ្នកស្រី ទ្រី សុ​ផានិត ក៏បាន​ដួលសន្លប់​ពេល​បញ្ជូន​ដល់​តុលាការ ហើយក៏​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​តែម្តង​។
​យ៉ាងណាក៏ដោយ ក្រោយពី​សម្រាក​ព្យាបាល​ខ្លួន​នៅ​មន្ទីរពេទ្យ​មួយរយៈ សភាព​ជំងឺ​របស់​អ្នកស្រី ទ្រី សុ​ផានិត ហាក់​ធូរស្រាល​បន្តិច ដោយ​អាច​ក្រោក​អង្គុយ​និយាយបាន ក៏​បានចេញ​វីដេអូ​ឡាយ​សុំទោស​ប្អូនស្រី​ជា​សារ​ធារ​ណៈ​នា​ថ្ងៃទី​២១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​នេះ ដោយ​លើក​ម្រាមដៃ​១០​សំពះសុំទោស និង​បាន​រៀបរាប់​ពី​កំហុស​ខុសឆ្គង​កន្លងមក​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​បណ្តាល​ឲ្យ​ប៉ះពាល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្អូនស្រី និង​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​អ្នកស្រី ទ្រី ដា​ណា ទាំង​ទឹកភ្នែក​។ ក្នុង​វីដេអូ​នោះ​ផងដែរ អ្នកស្រី ទ្រី សុ​ផានិត ក៏បាន​រៀបរាប់​ពី​ការ​នឹករលឹក​កូនប្រុស​ដែលមាន​អាយុ​ទើប​ជាង​៣​ខែ និង​អំពាវនាវ​សូម​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ជួយ​share វីដេអូ​នោះ​ឲ្យ​ដល់​ប្អូនស្រី​ខ្លួន​គឺ អ្នកស្រី ទ្រី ដា​ណា បាន​មើល​ផង ដើម្បី​ឲ្យ​ប្អូនស្រី​លើកលែងទោស ហើយ​ខ្លួន​អាច​ត្រឡប់​ទៅ​មើលថែរ​កូនប្រុស​ជាទី​ស្រឡាញ់​បាន​។​

​គួរ​ជម្រាប​ថា បើទោះបីជា​ស្ថានភាព​សុខភាព​អ្នកស្រី ទ្រី សុ​ផានិត បច្ចុប្បន្ន​បាន​ធូរស្រាល​បន្តិច​មែន តែ​ក្រុមគ្រូពេទ្យ​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​អ្នកស្រី​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ ដោយនៅ​រង់ចាំ​តាមដាន​ជា​បន្តទៀត​៕ ដោយ​៖ កូ​លាប ក្រហម​

https://fb.watch/1Uv_bDn5HM/

spot_img
×