Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​ធូប​សែន​ចូល​ឆ្នាំ​​ចិន​​ធ្លាក់​កម្ទេច​ធូប​មក​លើ​ពូក​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​

spot_img

កំពង់ចាម​ ៖​ ដុត​ធូប​សែន​ចូល​ឆ្នាំ​​ចិន ​ហើយ​ធ្លាក់​​កម្ទេច​ធូប ​មក​លើ​ពូក ​ហើយឆាប​ឆេះ​រនាប​ផ្ទះ​និង​ធ្លាក់​កម្ទេច​ភ្លើង​មក​លើ​គ្រឿងបន្លាស់​ឡាន​ចាស់ៗ​ ទុក​ក្រោមផ្ទះ​ ហើយត្រូវបាន​កម្លាំង​នគរបាល​អគ្គី​ភ័យចេញអន្តរាគមន៍​គ្រប់គ្រង​បាន​ ហើយ​ភ្លើង​ក៏​បាន​រលត់​វិញ​ដោយ​ប្រើ​ទឹក​អស់​១​ឡាន​ ​នៅ​វេលា​ម៉ោង​១៧​និង​១៥​នាទី​ ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ស្ថិតនៅ​ក្បែរ​សាលា​ចិន​ ផ្លូវ​មាត់ទន្លេ ​ក្នុងភូមិ​ទី​៣​ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​អគ្គិភ័យ​កើតឡើង​ភ្លាម​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជា​ឲ្យ​រថយន្ត​អគ្គិភ័យ​ចំនួន​២​គ្រឿង​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ យ៉​ន​ ឌី​ន​ នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​ សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​កំពង់ចាម​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់​ បាន​ចេញ​ប្រតិបត្តិការ​ពន្លត់​។​ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ ហេង​ ឥទ្ធិ​រិ​ទ្ធ​ អាយុ​៤០​ឆ្នាំ​ ។

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​សូម​រំលឹក​និង​ដាស់តឿន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គិភ័យ​ ដោយ​រដូវ​នេះ​ជា​រដូវប្រាំង​ងាយ​ទទួល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ដូច​ច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មុន​និង​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​សូម​ពន្លត់​ភ្លើងចង្ក្រាន​ ទាន​ ធូប​ និង​បិទ​ចរន្តអគ្គិសនី​ផង​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×