Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​ខា​វ៉ាន់​ដែលមាន​ឈ្មោះ​ល្បីល្បាញ នៅក្នុង​ប៉ា​គី​ស្ថាន នឹង​បញ្ជូន​ឲ្យ​មក​កម្ពុជា​ចុងខែ​វិច្ឆិកា​នេះ​

spot_img

​ភ្នំពេញៈ ដំរី​ខា​វ៉ាន់ អាយុ​៣៥​ឆ្នាំ ដែលមាន​ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន នឹងត្រូវ​បញ្ជូន​ឲ្យ​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជានា​ចុងខែ​វិច្ឆិកា​ខាងមុខនេះ ដោយមាន​ការអនុញ្ញាត​រួច​ហើយពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​ដឹកជញ្ជូន​ដំរី​ខា​វ៉ាន់​មក​កម្ពុជា​។

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក​នេ​ត ភ​ត្ត្រា បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​ថា ភាគី​ពាក់ព័ន្ធ​កំពុងតែ​រៀបចំ​នីតិវិធី​ក្នុងការ​បញ្ជូន​ដំរី​ខា​វ៉ាន់​មក​កម្ពុជា ដោយមាន​ការសម្របសម្រួល​ពី​អង្គការ CWS និង​អង្គការ​នៅ​ប៉ា​គី​ស្ថាន គ្រោង​នឹង​ដឹក​ដំរី​ខា​វ៉ាន់​តាម​យន្តហោះ​។ តាម​ការរំពឹងទុក​ដំរី​ខា​វ៉ាន់​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ចុងខែ​វិច្ឆិកា​នេះ​។ លោក​នេ​ត ភ​ត្ត្រា បាន​បន្តថា ដំរី​ខា​វ៉ាន់ មាន​អាយុ ៣៥​ឆ្នាំ ភេទ​ឈ្មោល ជា​ប្រភេទ​ដំរី​អាស៊ី និង​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅក្នុង​ទ្វីបអាស៊ី​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បន្តទៀតថា កម្ពុជា​សូម​អរគុណ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ចំពោះ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​កិច្ចការ​អភិរក្ស​សត្វ​ដំរី​អាស៊ី​ដែលជា​ប្រភេទ​សត្វ​កម្រ​។ ដំរី​ខា​វ៉ាន់ មាន​អាយុ ៣៥​ឆ្នាំ ភេទ​ឈ្មោល គឺជា​ដំរី​មួយ​ស្ថិតនៅ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ជាច្រើន​ឆ្នាំ​មកហើយ ដែលជា​ដំរី​ដែល​នឹងត្រូវ​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ដាក់ចូល​ឲ្យ​ទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ គឺ​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការថែរក្សា​ការពារ​ដោយ​អង្គការ CWS និង​ក្រសួងបរិស្ថាន​។ ដោយ​លោក​បញ្ជាក់ថា “​យើង​នឹង​ថែរក្សា​ការពារ​ដំរី​ខា​វ៉ាន់​នេះ​ឲ្យ​បានល្អ ហើយ​នៅពេលដែល​ដំរី​នេះ​មាន​ភាព​សុំា​ទៅ​និង​ព្រៃរបស់​កម្ពុជា គឺ​យើង​នឹង​ប្រលែង​ចូលទៅ​ក្នុងព្រៃ ហើយ​យើង​សង្ឃឹមថា ដំរី​ខា​វ៉ាន់​នេះ​នឹង​រីករាយ​ជាមួយ​ព្រៃ​នៅក្នុង​កម្ពុជា​”​។​

​លោក​នេ​ត ភ​ត្ត្រា បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​ដំរីព្រៃ (​ប្រភេទ​ជា​ដំរី​អាស៊ី​) មាន​ចន្លោះ​ពី ៤០០​ទៅ​៦០០​ក្បាល ដែល​កំពុងតែ​រស់នៅក្នុង​ព្រៃ​អភិរក្ស​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ និង​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​មានដូចជា មណ្ឌលគិរី រតនគិរី ជាដើម​៕
​ដោយ​៖CEN​

spot_img
×