Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​សារ​លាគ្នា​គ្មាន​ថ្ងៃ​ត្រឡប់​! បុរស​ម្នាក់​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ បន្សល់ទុក​សំណេរ​វែង​អន្លាយ​ពី​សង្សារ​

spot_img

​បុរស​ម្នាក់​ដែល​ត្រូវគេ​ស្គាល់​ថា ជា​សមាជិក​ក្រុម​ម៉ូតូ​ធំ បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ បន្សល់ទុក​នូវ​សា​រយ៉ា​ង​វែង​អន្លាយ​ពី​សង្សារ​របស់ខ្លួន ផ្តែផ្តាំ​គ្នា​មុនពេល​ចេញដំណើរ បង្ករ​ការសោកស្តាយ​អាណិតអាសូរ​ពេញ​បណ្តាញ​សង្គម​។​

​ដោយ​មុន​ថ្ងៃកើតហេតុ​មួយថ្ងៃ នារី​ដែល​ត្រូវជា​សង្សារ​បុរសរងគ្រោះ​បាន​ផ្ញើ​សារ​ជូនពរ​ផ្តែផ្តាំ ដូច​លាគ្នា​ចុងក្រោយ​យ៉ាងដូច​ច្នេះ​ថា «​ថ្ងៃស្អែក​បង​ចេញ trip ហើយ មើលថែ​ខ្លួន​ប្រយ័ត្នប្រយែង​ផង​ណា​អូន​បារម្ភ អូន​ស្តាយ​ណាស់​ដែល​អូន​មិនបាន​ទៅជា​មួយ​បង​ឲ្យ​បង​ជិះ​ម្នាក់ឯង ទោះ​អូន​មិនបាន​ទៅ​មិនបាន​នៅក្បែរ​បង​តែ​អូន​នៅតែ​ជា power របស់​បង​ណា​។ ពេល​អូន​មិនបាន​នៅ​ជិត​មើលថែ​របង បង​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​មើលថែរ​ការពារ​ខ្លួន​ឲ្យ​បានល្អ​ផង​ណា ឧស្សាហ៍​លាងដៃ​ជាមួយ​អាល់កុល​ផង​អូន​បារម្ភ ពេល​បើក​ម៉ូតូ​ប្រយ័ត្នប្រយែង​ណា​បង​សម្លាញ់ ភ្នែក​មើល​តែ​ផ្លូវ​បាន​ហើយ តែ​មិនមែន​ភ្លៅ​ស្រី​ទេ ហើយ​ហាម​មើល​ស្រី​ណា ក្រឡេកឃើញ​បានតែ​ហាម​ស្រឡាញ់ ចិត្ត​និង​បេះដូង​បង​ត្រូវតែមាន​អូន​ម្នាក់​គត់ ដឹង​ឬ​នៅ​មាសស្នេហ៍​។ ជិះ​តាមផ្លូវ​ប្រយ័ត្នប្រយែង​ណា​បង​ណា តាម​សម្រួល​ដឹង​នៅ អូន​ចង់​ឲ្យ​មនុស្ស​អូន​ស្រឡាញ់​មាន​សុវត្ថិភាព ទៅដល់​កន្លែង​ណា​ឈប់​កន្លែង​ណា​ប្រាប់​អូន​ផង​ណា អូន​នៅចាំ​បង បើ​បង​ងងុយគេង​បើក​កញ្ជក់​មួក ឬ​ឈប់រ​កអី​ញាំ​ឲ្យ​ស្វាង​សិន​ទៅណា​ចាំ​ទៅមុខទៀត​អូ​ខេ​ណា​។ អូន​អត់​មានអី​និយាយ​ច្រើន​ទេ ព្រោះ​អូន​ដឹង​ច្បាស់​ពី​បង​ថា​បង​ពូកែ​បង​ជិះ​និង​ល្អ​ណាស់ បង​ប្រាកដជា​សុវត្ថិភាព តែ​អូន​ស្រឡាញ់​និង​បារម្ភ​បាន​ចេះតែ​ចង់​និយាយប្រាប់​បង ពេល​មិនមាន​អូន​នៅក្បែរ​កុំ​រញ៉េរញ៉ៃ​ជាមួយ​មនុស្ស​ស្រី​ផ្សេង អូន​អត់​សប្បាយចិត្ត​ទេ អូន​មើលឃើញ​បង​ល្អ បង​ត្រឹមត្រូវ​ស្រាប់​ហើយ​ចឹ​ង​កុំទៅ​ធ្វើ​អ្វីដែល​មិន​គប្បី​មិនល្អ​ចំពោះ​អូន កុំ​ភ្លេច​នឹក​និង​ស្រឡាញ់​អូន​ផង​ណា កូនកណ្តុរ​តូច​នឹក​បារម្ភ​និង​ស្រឡាញ់​បង​ជានិច្ច​ណា​ពូ​ពូ ស៊ូ​ស៊ូ​ណា​បង​សម្លាញ់​សំណព្វចិត្ត​អូន​»​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​២១ វិច្ឆិកា ឆ្នាំ​២០២០ មុខ​វត្ត​ទួល​វិហារ ស្ថិតក្នុង​ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​រវាង​ម៉ូតូ​ធំ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​Honda Dream 010 បើកបរ​ដោយ​គ្រូបង្រៀន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ហើយ​ជនរងគ្រោះ​ដែលជា​ភាគី​ខាង​ម៉ូតូ​ធំ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ធំ​៕ ដោយ​៖ កូ​លាប ក្រហម​

 

spot_img
×