Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមកុំ​បើកបរ​លើស​ល្បឿន​ដែល​ច្បាប់​បានកំណត់ ! រថយន្ត​២​គ្រឿង​បុក​គ្នា របួស​៤​នាក់​

spot_img

​សៀមរាប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​មាន ចន្លោះ​គីឡូ​លេខ​២៩៤ ២៩៥ ក្នុងភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​។

​អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា ករណីនេះ​បណ្តាលមកពី​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន រវាង​រថយន្ត​មួយគ្រឿង​ម៉ាក HYUNDAI ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​ស្វាយរៀង​3A-0958 សណ្តោង​រឺ​ម៉ក​ពាក់​ផ្លាក់លេខ​ភ្នំពេញ 4A-3836 បើកបរ​ដោយ​ឈ្មោះ ម៉េង សុខឃ​ង ភេទ​ប្រុស​អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូ ឃុំ​ព្រែក​ហូ ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បុក​នឹង​រថយន្ត​ម៉ាក​ហ្វ​រ​ធុន​ណឺ ពណ៌​ស​ពាក់​ផ្លាកលេខ សៀមរាប 2B-4299 បើកបរ​ដោយ​ឈ្មោះ លុយ ស៊ី​និ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ។

​ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​អ្នកបើកបរ​ម្នាក់ និង​រងរបួស​ស្រា​លអ្ន​ក​រួម​ដំណើរ​ចំនួន ៤​នាក់ មាន​៖-​ទី​១ មានឈ្មោះ ស៊ិន ហុក​លី ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ ភូមិ​ខ្នារ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប (​របួសស្រាល​) ។ -​ទី​២ ឈ្មោះ វី វិ​ន ភេទ​ស្រី អាយុ ៣២​ឆ្នាំ ភូមិ​ខ្នារ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប (​របួសស្រាល​) ។ -​ទី​៣ ឈ្មោះ លី សៀវ​មី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប (​របួសស្រាល​) ។ – ទី​៤ ឈ្មោះ សុខ ជា ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប (​របួសស្រាល​)​។​

​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ផ្នែក​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះ​ពិនិត្យ​វាស់វែង​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​វត្ថុតាង​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ដើម្បី​រងចាំ​ការដោះស្រាយ​ពី​ភាគី​ទាំងសងខាង ៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×